វៀតណាមនិងម៉ាឡេស៊ីចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍន៍មណ្ឌលឧស្សាហកម្ម សេដ្ឋកិច្ច

វៀតណាមនិងម៉ាឡេស៊ីចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍន៍មណ្ឌលឧស្សាហកម្ម សេដ្ឋកិច្ច - ảnh 1
វៀតណាមនិងម៉ាឡេស៊ីចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍន៍មណ្ឌលឧស្សាហកម្ម សេដ្ឋកិច្ច

          (VOV)_គណៈប្រតិភូវៀតណាម ដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងផែន​ការ និងវិនិយោគវៀតណាម លោក Nguyen Van Trung កំពុងមានដំណើរ​ទៅបំពេញ ទស្សនកិច្ចនៅម៉ាឡេស៊ី នាថ្ងៃទី២ - ៣ តុលា។ គោលដៅក្នុងដំណើរ​ទស្សនកិច្ច លើកនេះគឺសំដៅស្រាវជ្រាវរូបសណ្ឋាន និងផ្លាស់ប្តូរបទ​ពិសោធន៍​ក្នុងវិស័យគ្រប់
គ្រង រដ្ឋ ទាក់ទាញទុនវិនិយោគនៅបណ្ដាមណ្ឌល​ឧស្សាហកម្ម មណ្ឌលសេដ្ឋ
កិច្ច …លៗ

          នាថ្ងៃទី២ តុលា នៅក្នុងជំនួបធ្វើការជាមួយគណៈប្រតិភូនៃស្ថាប័ន​អភិ
វឌ្ឍន៍វិនិ យោគម៉ាឡេស៊ី (MIDA) ដឹកនាំដោយនាយកប្រតិបត្តិការលោក ​Ahmad
 Khairuddin Abdul Rahim ភាគីទាំងពីរបានឧទ្ទេសនាមអំពីរូប​សណ្ឋាន ​និងការ អភិវឌ្ឍន៍នៅមណ្ឌលឧស្សាហកម្ម មណ្ឌលសេដ្ឋកិច្ចនៃ​ប្រទេស​ទាំងពីរ និងផ្លាស់ ប្តូររាល់បញ្ហាដែលបានយកចិត្តទុកដាក់ដូចគ្នា។

          ភាគីម៉ាឡេស៊ីបានចែករំលែកអំពីរបៀបវិនិយោគសាងសង់ អំពាវនាវវិនិ យោគិនបរទេសនានាវិនិយោគចូលមកបណ្ដាមណ្ឌលឧស្សាហកម្ម ពិសេសគឺ
បណ្ដាមណ្ឌលបច្ចេកវិទ្យាខ្ពស់ …ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ