វៀតណាមនិងវ៉ានូអាទូឯកភាពជម្រុញកិច្ចសហប្រតិបត្តិការលើ វិស័យកសិកម្ម និងជលផល ថ្មីៗនេះនៅរដ្ឋធានី Port Vila ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេស អូស្រ្តាលី អម

(VOVWORLD) - ថ្មីៗនេះនៅរដ្ឋធានី Port Vila  ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេស អូស្រ្តាលី អមប្រទេសវ៉ានូអាទូលោក  Ngo Huong Nam បានជូនសារតាំងទៅ ប្រធានាធិបតីសាធារណរដ្ឋវ៉ានូអាទូ លោក Tallis Obed Moses។
វៀតណាមនិងវ៉ានូអាទូឯកភាពជម្រុញកិច្ចសហប្រតិបត្តិការលើ វិស័យកសិកម្ម និងជលផល ថ្មីៗនេះនៅរដ្ឋធានី Port Vila  ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេស អូស្រ្តាលី អម - ảnh 1 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេស អូស្រ្តាលី អមប្រទេសវ៉ានូអាទូលោក  Ngo Huong Nam  និងប្រធានាធិបតីសាធារណរដ្ឋវ៉ានូអាទូ លោក Tallis Obed Moses

ក្នុងពិធីជូនសារតាំងនេះ លោក  Ngo Huong Nam បានសម្តែងនូវក្តី កិត្តិយស ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតនៅប្រទេសវ៉ានូអាទូ និងអះអាង អំពីការប្តេជ្ញាចិត្តជំរុញទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរពី មួយថ្ងៃទៅមួយថ្ងៃ ។ រីឯលោក Tallis Obed Moses ក៏បានសំដែងនូវការយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះ ទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយវៀតណាម។ ទន្ទឹមនឹងនេះ លោកក៏បានកោតសរសើរចំពោះសមិទ្ធផលនានាក្នុងការអភិវឌ្ឍប្រទេសវៀតណាម ក្នុងរយៈពេលកន្លងទៅ ហើយនាំវៀតណាមក្លាយទៅជាខឿនសេដ្ឋកិច្ចរីក ចម្រើន យ៉ាងរស់រវើកនៅក្នុងតំបន់។ បន្ទាប់ពីការជូនសារតាំងរួច លោក  Ngo Huong Nam បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីជាន់ខ្ពស់មួយចំនួនរបស់ប្រទេស វ៉ានូអាទូ ទៀតផង។ ថ្នាក់ដឹកនាំនានានៃប្រទេសវ៉ានូអាទូសុទ្ធតែវាយតម្លៃខ្ពស់ និងមានគោល បំណងរៀនសូត្រពីបទពិសោធន៍របស់វៀតណាមក្នុងវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ចនិងធ្វើសមាហរណកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ