វៀតណាមនិងសាធារណរដ្ឋដូមីនីកែនត្រូវបានផ្សាភ្ជាប់ដោយភាពស្រដៀងគ្នានៃសេចក្តីប្រាថ្នាចង់បានសេរីភាពនិងវឌ្ឍនភាពសង្គម

(VOVWORLD) - លោកឯកអគ្គរដ្ឋទូត Francisco Rodríguez បានរំលឹកពីទំនាក់ទំនងជិតស្និទ្ធរវាងថ្នាក់ដឹកនាំទាំងពីរលោក Juan Bosch និងលោកប្រធានហូជីមិញ ដែលមានភាពស្រដៀងគ្នាជាច្រើនអំពីឧត្តមគតិ និងអាជីពនយោបាយ។ 
វៀតណាមនិងសាធារណរដ្ឋដូមីនីកែនត្រូវបានផ្សាភ្ជាប់ដោយភាពស្រដៀងគ្នានៃសេចក្តីប្រាថ្នាចង់បានសេរីភាពនិងវឌ្ឍនភាពសង្គម - ảnh 1ឯកអគ្គរដ្ឋទូតសាធារណរដ្ឋដូមីនីកែន ប្រចាំនៅវៀតណាម លោក Francisco Rodríguez ដាក់កម្រងផ្កានៅមុខរូបសំណាកសាស្ត្រាចារ្យ Juan Bosch - រូបថត៖ Vietnam+

ថ្លែងក្នុងពិធីដាក់កម្រងផ្កានៅមុខរូបសំណាកលោកសាស្ត្រាចារ្យ Juan Bosch អ្នកនិពន្ធ អ្នកឧត្តមគតិ អ្នកប្រយុទ្ធដើម្បីបុព្វបទរំដោះសាធារណរដ្ឋដូមីនីកែន និងអាមេរិកឡាទីន ប្រធានាធិបតីទីមួយនៃលទ្ធិប្រជាធិបតេយ្យដូមីនីកែន (១៩០៩-២០០១) នៅឧទ្យាន Hoa Binh ទីក្រុងហាណូយ នាថ្ងៃទី ១៧ មីនា ឯកអគ្គរដ្ឋទូតដូមីនីកែនប្រចាំនៅវៀតណាម លោក Francisco Rodríguez បានចែករំលែកថា លោក Juan Bosh និងប្រធានហូជីមិញ គឺជាយុទ្ធជនបដិវត្តន៍ ដែលតែងតែខិតខំជំនះពុះពារដោយមិនចេះនឿយហត់ ដើម្បីបុព្វហេតុសេរីភាពនិងសុភមង្គលសម្រាប់ប្រជាជន ដើម្បីសង្គមមួយកាន់តែល្អប្រសើរជាង។

លោកឯកអគ្គរដ្ឋទូត Francisco Rodríguez បានរំលឹកពីទំនាក់ទំនងជិតស្និទ្ធរវាងថ្នាក់ដឹកនាំទាំងពីរលោក Juan Bosch និងលោកប្រធានហូជីមិញ ដែលមានភាពស្រដៀងគ្នាជាច្រើនអំពីឧត្តមគតិ និងអាជីពនយោបាយ។ សាស្ត្រាចារ្យ Juan Bosch តែងតែមានសេចក្តីស្រលាញ់ពិសេសចំពោះលោកប្រធានហូជីមិញ ក៏ដូចជាតែងតែមានជំនឿជាក់ចំពោះការតស៊ូរបស់ប្រជាជនវៀតណាម ដើម្បីរំដោះជាតិ និងការបង្រួបបង្រួមជាតិ រួមចំណែករឹតចំណងសាមគ្គីភាពជាមួយប្រជាជនជឿនលឿនលើពិភពលោក។

ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូត Francisco Rodríguez បានសម្តែងនូវកិត្តិយសដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតទីមួយប្រចាំនៅវៀតណាម ហើយបានមានប្រសាសន៍ថា លោកកំពុងរៀបចំបើកសម្ពោធស្ថានទូតនៃសាធារណរដ្ឋដូមីនីកែននៅទីក្រុងហាណូយ ព្រឹត្តិការណ៍នេះនឹងកត់សម្គាល់នូវព្រឹត្តិការណ៍សំខាន់ក្នុងទំនាក់ទំនងទ្វេភាគី ហើយបានសម្តែងនូវបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដូចជា ការទូត ពាណិជ្ជកម្ម វិទ្យាសាស្ត្រ កីឡា និងវប្បធម៌៕

ប្រតិកម្មទៅវិញ

ផ្សេងៗ