វៀតណាមនិងហ្វីលីពីនបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យការពារជាតិ

វៀតណាមនិងហ្វីលីពីនបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យការពារជាតិ - ảnh 1
វៀតណាមនិងហ្វីលីពីនបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យការពារជាតិ

(VOV)_វៀតណាមនិងហ្វីលីពីនបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុង​វិស័យ​ការពារជាតិ។ នេះគឺជាខ្លឹមសារ ដែលបាននាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងលោក Honorio Agiokuetta អនុរដ្ឋមន្ត្រី​ក្រសួងការពារជាតិហ្វីលីពីនបានឯកភាព បន្ទាប់ពីជំនួប​សន្ទនាយុទ្ធសាស្ត្រការពារ​ជាតិ ​វៀតណាម-ហ្វីលីពីន លើកទី១ ដែលបាន​ប្រព្រឹត្ត​ទៅ​នាថ្ងៃទី១៣ មេសា នៅ​ទីក្រុង​ហាណូយ។ នាយឧត្តមសេនីយ៍ Phung Quang Thanh មានគោលបំណង​ថា៖ លទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងក្រសួង​ការពារ​ជាតិនៃប្រទេសទាំងពីរ​ នឹង​ជា​គ្រឹះដ្ឋានដើម្បីកិច្ចសហប្រតិបត្តិការការពារ​ប្រទេស ទ្វេភាគីវៀតណាមនិងហ្វីលីពីន ​កាន់តែស៊ីជំរៅ មានប្រសិទ្ធិភាពខ្ពស់ និង​ជាក់ស្ដែងជាងទៀត។

          រីឯខ្លួនវិញ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីន បានអោយដឹងថា៖ នឹង​ខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីអនុវត្តរាល់កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរប្រកបដោយប្រសិទ្ធិភាព រួមចំណែកបង្កើនចំណងសាមគ្គីភាព ការយល់​ដឹងគ្នាទៅវិញទៅមក រវាងប្រជាជននិងកងទ័ពនៃប្រទេសទាំងពីរ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងនៅក្នុងតំបន់អាស៊ានទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ