វៀតណាមនិងហូឡង់ជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យបម្រែបម្រួលអាកាសធាតុនិងគ្រប់គ្រងទឹក

វៀតណាមនិងហូឡង់ជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យបម្រែបម្រួលអាកាសធាតុនិងគ្រប់គ្រងទឹក - ảnh 1
ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិ បាលវៀតណាមលោក Trinh Dinh Dung នៅក្នុងកិច្ចប្រជុំ

(VOVworld)-នាថ្ងៃទី១៩មេសា នៅទីក្រុងឡាអេ (ហូឡង់) ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិ
 បាលវៀតណាម​លោក Trinh Dinh Dung និងរដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធ និង
បរិស្ថានហូឡង់លោកស្រី Melanie Schultz អញ្ជើញជាអធីបតីកិច្ចប្រជុំលើកទី៦​នៃ
 គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ហូឡង់ ស្តីពីការបន្សាំជាមួយបម្រែ
បម្រួលអាកាសធាតុនិងគ្រប់គ្រងទឹក។ ផ្លាស់ប្តូរមតិនៅក្នុងសម័យប្រជុំនេះ លោក
ស្រី Melanie Schultz បានអះអាងថា ហូឡង់ត្រៀមជាស្រេចជួយឧបត្ថម្ភនិងផ្ទេប្តូរ
បច្ចេកវិទ្យាសម្រាប់វៀតណាម ដើម្បីអភិវឌ្ឍន៍វាលសណ្តទន្លេ Cuu Long ប្រកប
 ដោយនិរន្តរភាព ក៏ដូចជាដោះស្រាយរាល់ការសាកល្បងដោយសារបម្រែបម្រួល
អាកាសធាតុផងដែរ។

        នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានឯកភាពអនុវត្តកិច្ចព្រមព្រៀងឆ្នាំ២០១៧
 ក្នុងនោះមានការផ្លាស់ប្តូរខ្លឹមសារសហប្រតិបត្តិការថ្មី ឈរលើមូលដ្ឋានសក្តានុភាព
និងប្រៀបខ្លាំងរបស់វៀតណាម រួមទាំងឧត្តមភាពប្រពៃណីរបស់ហូឡង់ទៀតផង។
 បញ្ចប់កិច្ចប្រជុំ ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung និងលោកស្រី Melanie
Schultz បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំលើកទី៦ គណៈកម្មាធិការ
 អន្តររដ្ឋាភិបាលវៀតណាម ស្តីពី បន្សំាជាមួយបម្រែបម្រួលអាកាសធាតុនិងគ្រប់គ្រង
 ទឹក ព្រមទាំងឯកភាពថា សម័យប្រជុំលើកទី៧នឹងបានរៀបចំនៅទីក្រុងហាណូយ
នាឆ្នាំ២០១៨៕

ប្រតិកម្មទៅវិញ

ផ្សេងៗ