វៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបត្តិការរវាងផ្នែកទាំងពីរត្រួតពិនិត្យនិងអធិការកិច្ច

វៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបត្តិការរវាងផ្នែកទាំងពីរត្រួតពិនិត្យនិងអធិការកិច្ច - ảnh 1
វៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបត្តិការរវាងផ្នែកទាំងពីរត្រួតពិនិត្យនិងអធិការកិច្ច (VNP)


        Vovworld-នារសៀលថ្ងៃទី២៥សីហានៅទីស្ដីការមជ្ឈឹមបក្ស អគ្គលេខាបក្ស
​កុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានទទួលជួបសន្ទនាប្រធាន​
គណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹមនិងជាអគ្គអធិការកិច្ចរដ្ឋាភិបាលឡាវលោក
Buonthong Chitmany ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ នៅទីនេះ
​លោក Buonthong Chitmany បានរាយការណ៍ជាមួយអគ្គលេខា Nguyen Phu Trong
លទ្ធផលសហប្រតិបត្តិការរវាងគណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹមបក្សទាំង​ពីរក៏
ដូចជាងធិការកិច្ចនៃប្រទេសទាំងពីរនាពេលកន្លងទៅ។​​ រីឯអគ្គលេខា Nguyen
Phu Trong បានអះអាងថា បក្សរដ្ឋនិងប្រជាជនវៀតណាមជានិច្ចកាល​គោរពនិង
ធ្វើអស់ពីចិត្តពីថ្លើមរួមជាមួយបក្សរដ្ឋនិងប្រជាជនឡាវរក្សានិងអភិវឌ្ឍន៍ដោយ
ឥតឈប់ឈរទមនាក់ទំនងសាមគ្គីភាពពិសេសវៀតណាម-ឡាវ​រួម​ចំណែក​ទៅ
ក្នុងសន្តិភាពស្ថិរភាពសហប្រតិបត្តិការនិងអភិវឌ្ឍន៍នៅដំបន់និងពិភពលោក។

មុននោះគណៈប្រតិភូជាន់ខ្ពស់គណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹមបក្សកុម្មុយនីស្ត
វៀតណាមបានជួបចរចារជាមួយគណៈប្រតិភូជាន់ខ្ពស់គណៈកម្មាធិការត្រួតពិនិត្យ
មជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ