វៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យហិរញ្ញវត្ថុ

(VOV) – តាមអ្នកយកព័តមាននៃវិទ្យុសម្លែងវៀតណាមប្រចាំនៅឡាវ Quoc Khanh ឲ្យ
ដឹងថា៖ ក្នុងដំណើរទស្សនកិច្ចនិងបំពេញការងារនៅឡាវ នារសៀលថ្ងៃទី ២៤ មិថុនា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាម Vuong Dinh Hue បានជួបចរចារជាមួយ រដ្ឋមន្ត្រី
ក្រសួងហិរញ្ញវត្ថុឡាវ Phuphet Khamphuvong អំពីបណ្ដាវិធនការបង្កើន កិច្ចសហប្រតិ
បត្តិការជំនាញ រវាងប្រទេសទាំង ២ ឲ្យខ្លាំងក្លាថែមទៀត។ រដ្ឋមន្ត្រី Phuphet
Khamphuvong បានអះអាងថា៖ រដ្ឋាភិបាលឡាវមានគោលបំណង សហប្រតិបត្តិការ
ផ្លាស់ប្តូរបទពិសោជន៍ជាមួយវៀតណាមក្នុងការងារបណ្ដុះបណ្ដាល កម្មាភិបាល ការគ្រប់គ្រងហិរញ្ញវត្ថុ ការកសាងហេដ្ឋារចនាសម្ព័ន្ធ តទៅទៀត ដើម្បីរួមចំណែក
កសាងបុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រទេសជាតិ។ រដ្ឋមន្រ្តី Vuong Dinh Hue បានសង្កត់ធ្ងន់ថា៖ ក្រសួងហិរញ្ញវត្ថុវៀតណាមនឹងបន្តខំប្រឹងប្រែង យកអស់ពី
កំលាំងកាយចិត្តរបស់ខ្លួនសំដៅជំរុញកិច្ចសហប្រតិបត្តិការជាមួយផ្នែកហិរញ្ញវត្ថុឡាវ
ប្រកបដោយមានប្រសិទ្ធភាពថែមទៀតរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍន៍
សេដ្ឋកិច្ចនៃប្រទេសទាំង ២ និយាយរួម ក៏ដូចជាផ្នែកហិរញ្ញវត្ថុ និយាយដោយឡែក៕

វៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យហិរញ្ញវត្ថុ - ảnh 1
Image: Internet


ប្រតិកម្មទៅវិញ

ផ្សេងៗ