វៀតណាមនិងឡាវផ្លាស់ប្ដូរបទពិសោធន៍ស្ដីពីសកម្មភាពរបស់អាជ្ញាធរតំបន់

(VOVWORLD) - នាថ្ងៃទី៥ ខែមីនា គណៈកម្មាធិការបក្សទីក្រុង ក្រុមប្រឹក្សាប្រជាជននិង គណៈកម្មាធិការប្រជាជនទីក្រុងហាណូយ បានរៀបចំសិក្ខាសាលាក្រោមប្រធាន បទ “ផ្លាស់ប្ដូរបទពិសោធន៍ស្ដីពីសកម្មភាពរបស់អាជ្ញាធរតំបន់”។ 
វៀតណាមនិងឡាវផ្លាស់ប្ដូរបទពិសោធន៍ស្ដីពីសកម្មភាពរបស់អាជ្ញាធរតំបន់ - ảnh 1 រធានរដ្ឋសភា ឡាវលោកស្រី Pany Yathotou (នៅកណ្ដាល) អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong និងលេខាគណៈកម្មាធិការបក្សទីក្រុងហាណូយលោក Hoang Trung Hai (រូបថត៖ hanoimoi.com.vn)

ប្រធានរដ្ឋសភា ឡាវលោកស្រី Pany Yathotou អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមលោក ស្រី Tong Thi Phong និងលេខាគណៈកម្មាធិការបក្សទីក្រុងហាណូយលោក Hoang Trung Hai បានអញ្ជើញធ្វើជាសហអធិបតីនៅសិក្ខាសាលា។

        ថ្លែងនៅទីនេះ អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong បានចាត់ទុកថា ទីក្រុងហាណូយចាំបាច់បន្តផ្លាស់ប្ដូរបទពិសោធន៍ជាមួយភាគី ឡាវ ជាពិសេសគឺអំពីសមត្ថភាពអភិវឌ្ឍនិងគ្រប់គ្រងទីក្រុង ក៏ដូចជាគោល នយោបាយពិសេសដោយឡែកនៃទីក្រុងហាណូយ និងប្រសិទ្ធភាពនៃគោល នយោបាយទាំងនេះ ផងដែរ។

        ចំណែកឯប្រធានរដ្ឋសភាឡាវលោកស្រី Pany Yathotou បានអះអាងថា រាល់បទពិសោធន៍ដែលទីក្រុងហាណូយបានចែករំលែកនឹងជួយរដ្ឋសភាឡាវ ក៏ដូចជាស្ថាប័ននិងអាជ្ញាធរតំបន់ លើកកំពស់គុណភាពនៃការងារនីតិបញ្ញត្តិ ឃ្លាំមើលក៏ដូចជាការប្រតិបត្តិច្បាប់ផងដែរ។ លោកស្រី Pany Yathotou មាន គោលបំណងថា នាពេលខាងមុខ ក្រៅពីសកម្មភាពសហប្រតិបតិ្តការជាន់ខ្ពស់ នោះ គឺស្ថាប័ននានានៃទីក្រុងហាណូយ ជាពិសេសគឺក្រុមប្រឹក្សាប្រជាជននៃ ទីក្រុងហាណូយនិងទីក្រុងវៀងច័ន្ទ នឹងបង្កើនកិច្ចសហប្រតិបតិ្តការអោយបាន ស្អិតរមួតថែមទៀត ដើម្បីជួយអោយក្រុមប្រឹក្សាប្រជាជននៅតាមតំបន់របស់ឡាវ ធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាព ហើយសក្តិសមជាតំណាងអោយសិទ្ធិនិង ផលប្រយោជន៍របស់ប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ