វៀតណាមនិងអង់គ្លេសបង្កើនទំនាក់ទំនងសហប្រតិបត្តិការ

វៀតណាមនិងអង់គ្លេសបង្កើនទំនាក់ទំនងសហប្រតិបត្តិការ - ảnh 1
វៀតណាមនិងអង់គ្លេសបង្កើនទំនាក់ទំនងសហប្រតិបត្តិការ

        (VOV)_នាថ្ងៃទី១៤មេសា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី និងជា​រដ្ឋ
មន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានមានជំនួប​សន្ទនា​ជាមួយ
រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Phipip Hammond ដែលកំពុង​បំពេញទស្សនកិច្ចនៅវៀតណាម។ ថ្លែងមតិនៅទីនេះ  ឧបនាយករដ្ឋ​មន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានថ្លែងថា៖

        “ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគជាអាទិភាពដំបូង ​ក្នុងទំ
នាក់ទំនងរវាងប្រទេសទាំងពីរ។យើងខ្ញុំបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការ
 រវាងប្រទេសទាំងពីរ តាមរយៈការបង្កលក្ខណះងាយស្រួល ដើម្បីអង្គភាពអាជីវកម្ម
នៃប្រទេសទាំងពីរបានទាក់ទងទីផ្សារ បង្កើនការវិនិយោគ និងអាជីវកម្ម។ ”

        ថ្នាក់ដឹកនាំទាំងពីររូបក៏បានពិភាក្សាអំពីបណ្ដាបញ្ហានៅក្នុងតំបន់និងអន្តរ​ជាតិ
​ដែល​បានយកចិត្តទុកដាក់ដូចគ្នា ដែលក្នុងនោះមានបញ្ហាសមុទ្រខាងកើត។ ហើយ
​ភាគី​ទាំងពីរ​ក៏បានឯកភាពថា៖ ជំលោះទាំងឡាយត្រូវបានដោះស្រាយដោយសន្តិ
វិធី ពិសេសគឺគោរព​ច្បាប់អន្តរជាតិ ដែលក្នុងនោះមានអនុសញ្ញាអង្គការសហប្រជា
ជាតិ ស្ដីអំពីច្បាប់សមុទ្រ ​១៩៨២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ