វៀតណាមនិងអ៊ីតាលីបង្កើនសហការអភិវឌ្ឍន៍រូបសណ្ឋានសហករ
|
វៀតណាមនិងអ៊ីតាលីបង្កើនសហការអភិវឌ្ឍន៍រូបសណ្ឋានសហករ (VNP) |
Vovworld-នាថ្ងៃទី២កក្កដាក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅអ៊ីតាលី
ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien
Nhan បានចូលរួមសិក្ខាសាលាបទពិសោធន៍អភិវឌ្ឍន៍សហករដំបន់ Emilia Romagna។
ថ្លែងមតិនៅសិក្ខាសាលានេះ លោកស្រី Palma Costi ប្រធានសម្ព័ន្ធភាពសភា
ពាណិជ្ជកម្មដំបន់បានឲ្យដឹងថា Emilia Romagna ជាដំបន់ធូធានិងសកម្មបំផុតនៅ
អ៊ីតាលីកំពុងជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមពិសេសគឺខេត្ត Binh
Duong។ ចូលរួមសិក្ខាសាលានេះបណ្ដាសហករល្បីឈ្មោះនៃដំបន់ Emilia Romagna
បានផ្លាស់ប្តូរជាមួយគណៈប្រតិភូវៀតណាមរាល់បទពិសោធន៍ក្នុងសកម្មភាពគ្រប់
គ្រងអភិវឌ្ឍន៍ទន្ទឹមនឹងនោះសុទ្ធតែសម្ដែងបំណងបង្កើនកិច្ចសហប្រតិបត្តិការ
អាជីវកម្មជាមួយវៀតណាម។
ក្នុងក្របខ័ណ្ឌនៃសិក្ខាសាលា លោក Nguyen Thien Nhan បានធ្វើក្សិណសាក្សី
ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាសហប្រតិបត្តិការត្រីភាគីរវាងសម្ព័ន្ធភាពសហករវៀតណាមជាមួយសម្ព័ន្ធភាពសហករនិងសម្ព័ន្ធសភាពាណិជ្ជកម្មដំបន់
Emilia Romagna ផងដែរ៕