វៀតណាមនិងអាមេរិកបង្កើនកិច្ចសហប្រតិបតិ្តការក្នុងការស្វែងរកទាហានអាមេរិកត្រូវបាត់ខ្លួនក្នុងសង្គ្រាម

វៀតណាមនិងអាមេរិកបង្កើនកិច្ចសហប្រតិបតិ្តការក្នុងការស្វែងរកទាហានអាមេរិកត្រូវបាត់ខ្លួនក្នុងសង្គ្រាម - ảnh 1
ឧត្តមសេនីយ៍ឯក Tô Lâm (ខាងស្ដាំ)អនុរដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមនិងឧត្តមសេនីយ៍ទោ
 Michael Linnington នាយកស្ថាប័នសារពើភ័ណ្ឌឈ្លើយសិកនិងបាត់ខ្លួននៃក្រសួង
ការពារជាតិអាមេរិក(រូបថត៖cand.com.vn)

(VOVworld) - វៀតណាមនិងអាមេរិកនឹងបង្កើនកិច្ចសហប្រតិបតិ្តការក្នុងការស្វែងរក
ទានហានអាមេរិកត្រូវបាត់ខ្លួនក្នុងសង្គ្រាម។ឧត្តមសេនីយ៍ឯក To Lam អនុរដ្ឋមន្រ្តី
ក្រសួងនគរបាលវៀតណាមនិងឧត្តមសេនីយ៍ទោ Michael Linnington នាយកស្ថាប័ន
សារពើភ័ណ្ឌឈ្លើយសិកនិងបាត់ខ្លួននៃក្រសួងការពារជាតិអាមេរិក បាន ឯកភាព
លើប្រការនេះក្នុងជំនួបសន្ទនានាថ្ងៃទី៩ វិច្ឆិកា នៅរដ្ឋធានីហាណូយរបស់វៀត
ណាម។ភាគីទាំងពីរបានចាត់ទុកថា ទំនាក់ទំនងសហប្រតិបតិ្តការរវាងក្រសួងនគរ
បាលវៀតណាមជាមួយស្ថាប័ននិតិប្រតិបត្តិរបស់អាមេរិកទទួលបានលទ្ធផល
សំខាន់ជាច្រើនលើវិស័យនានា ជាពិសេសគឺក្នុងការស្វែងរកទាហានអាមេរិកត្រូវ
បាត់ខ្លួនក្នុងសង្គ្រាមនៅវៀតណាម។ឧត្តមសេនីយ៍ទោ Michael Linnington បានវាយ
តំលៃខ្ពស់ចំពោះគោលនយោបាយមនុស្សធម៌និងកិច្ចសហប្រតិបតិ្តការកាន់តែមាន
ប្រសិទ្ធិភាពរបស់ក្រសួងនគរបាលវៀតណាមក្នុងសកម្មភាពមនុស្សធម៌ ជំនះផល
វិបាកដោយសង្គ្រាម ស្វែងរកទានហានអាមេរិកត្រូវបាត់ខ្លួន តាមនោះ រួមចំណែក
បន្តជំរុញទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរពីមួយថ្ងៃទៅ
មួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ