វៀតណាមនិងអាមេរិកបង្កើនកិច្ចសហប្រតិបត្តិការយោធា

វៀតណាមនិងអាមេរិកបង្កើនកិច្ចសហប្រតិបត្តិការយោធា - ảnh 1
ឧត្តមសេនីយ៍ឯក Do Ba Ty អគ្គសេនាធិការនិងជាអនុរដ្ឋមន្ត្រីក្រសួង
ការពារប្រទេសវៀតណាមបានទទួលជួបសន្ទនានាយឧត្តមសេនីយ៍ Herbertj Carlisle បញ្ជាការកងទ័ពជើងអាកាសប៉ាស៊ីហ្វិករបស់អាមេរិក (qdnd.vn)

        Vovworld-នារសៀលថ្ងៃទី១៧មិនានៅទីក្រុងហាណូយ ឧត្តមសេនីយ៍ឯក
Do Ba Ty អគ្គសេនាធិការនិងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម​
បាន​ទទួលជួបសន្ទនានាយឧត្តមសេនីយ៍ Herbertj Carlisle បញ្ជាការកងទ័ពជើង​អាកាសប៉ាស៊ីហ្វិករបស់អាមេរិកដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។
ឧត្តមសេនីយ៍ឯក Do Ba Ty បានសង្កត់ធ្ងន់ថា ក្រសួងការពារប្រទេស​វៀតណាម​កត់សម្គាល់ការជួយឧបត្ថម្ភរបស់ក្រសួងការពារជាតិអាមេរិកក្នុងកិច្ចសហប្រតិ
បត្តិការបណ្ដុះបណ្ដាលភាសាអង់គ្លេស ពេទ្យទ័ព ស្វែងរកជួយសង្គ្រោះជា​ដើម។
នាយឧត្តមសេនីយ៍ Herbertj Carlisle​បានចាត់ទុកថា នាពេលខាង​មុខ ភាគីទាំងពីរ
ត្រូវបន្តចែករំលែកព័ត៌មានដែលយកចិត្តទុកដាក់ដូចគ្នា។​ ភាគី​កងទ័ពជើងអាកាស
ប៉ាស៊ីហ្វីករបស់អាមេរិកនឹងសហការជិតស្និទ្ធជាមួយអង្គទ័ពការពារដែនអាកាស
កងទ័ពជើងអាកាសវៀតណាមក្នុងការបណ្ដុះបណ្ដាលកម្មាភិបាល សហប្រតិប
ត្តិការវេជ្ជសាស្ត្រ​អាកាសចរណ៍ជួយសង្គ្រោះតាមផ្លូវអាកាសនិងធានាសុវត្ថិភាព
ជើងហោះហើរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ