វៀតណាមនិងអាមេរិកប្រមូលផ្ដុំជំនះពុះពារលើផលវិបាកនៃសង្គ្រាមនិងរក្សាសន្តិភាព


វៀតណាមនិងអាមេរិកប្រមូលផ្ដុំជំនះពុះពារលើផលវិបាកនៃសង្គ្រាមនិងរក្សាសន្តិភាព - ảnh 1
វៀតណាមនិងអាមេរិកប្រមូលផ្ដុំជំនះពុះពារលើផលវិបាកនៃសង្គ្រាមនិងរក្សាសន្តិភាព (VOV)

        Vovworld-ក្នុងរយៈពេល២ថ្ងៃទី២៣និង២៤មិនានៅរដ្ឋធានីវ៉ាស៊ីងតោន​អាមេរិក
គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួង
ការពារជាតិឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានជួបសន្ទនា​ជាមួយ​ព្រឹទ្ធសមាជិក
Patrick Leahy និងមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិនិងក្រសួង​ការបរទេសអាមេរិក។
នៅបណ្ដាជំនួបសន្ទនាភាគីទាំងពីរបានចាត់ទុកថា ​កិច្ច​សហប្រតិបត្តិការការពារជាតិ
រវាងវៀតណាម-អាមេរិកនាបច្ចុប្បន្នបានឆ្លើយ​តប​នឹងផលប្រយោជន៍ទ្វេភាគី សម
ស្របនឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ស្ដីពី​ទិសដៅនាពេលខាងមុខ ភាគីទាំង
ពីរនឹងប្រមូលផ្ដុំជមនះពុះពារលើផលវិបាក​នៃសង្គ្រាមដូចជារាវរកគ្រាប់បែកម៉ីននិង
វត្ថុផ្ទុះសំអាតជាតិ Dioxin នៅកន្លែង​ត្រូវ​បំពូលខ្លាំងជាដើម។ ភាគីអាមេរិកក៏សម្ដែង
បំណងចង់បន្តបង្កើនទំនាក់ទំនង​ការពារជាតិឲ្យសមស្របនឹងទំនាក់ទំនងរួមលើ
មូលដ្ឋានគោរពឯករាជ្យបូរណៈភាពដែនដីរបស់វៀតណាម មិនធ្វើឲ្យជះឥទ្ធិពលដល់
ទំនាក់ទំនងរបស់វៀត​ណាមជាមួយបណ្ដាប្រទេសសំដៅរួមចំណែកធានាសន្តិភាព
ស្ថិរភាពអភិវឌ្ឍន៍នៅដំបន់និងពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ