វៀតណាមនិងអ៊ុយរឺហ្គាយបង្កើនកិច្ចសហប្រតិបត្តិការ

វៀតណាមនិងអ៊ុយរឺហ្គាយបង្កើនកិច្ចសហប្រតិបត្តិការ - ảnh 1
វៀតណាមនិងអ៊ុយរឺហ្គាយបង្កើនកិច្ចសហប្រតិបត្តិការ

          (VOV)_នាថ្ងៃទី២៦ ឧសភា នៅទីក្រុង Montevideo ឯកអគ្គរដ្ឋទូតវៀត​ណាម​​
 ប្រចាំនៅអាហ្សង់ទីន និងជាអ៊ុយរឺហ្គាយ លោក Nguyen Dinh Thao បាន​អញ្ជើញចូលរួមពីធីជួបសន្ទនារវាងប្រធានាធិបតីអ៊ុយរឺហ្គាយ លោក Tabare Vazquez ​ជាមួយឯក
អគ្គរដ្ឋទូតនៃបណ្ដាប្រទេស ។ នៅទីនេះ ប្រធានាធិបតី​អ៊ុយរឺ​ហ្គាយ បានវាយតំលៃ
ខ្ពស់ចំពោះតួនាទីរបស់បណ្ដាឯកអគ្គរដ្ឋទូត ក្នុងការតភ្ជាប់ និងជំរុញទំនាក់ទំនងស
ហប្រតិបត្តិការលើច្រើនវិស័យរវាងអ៊ុយរឺហ្គាយ ជាមួយ​ប្រទេសនានា។ លោកក៏បាន
សម្ដែងនូវគោលបំណងថា៖ បណ្ដាឯកអគ្គរដ្ឋទូតនឹងរួមវិភាគទានយ៉ាងសកម្មជាង
ទៀត ក្នុងការបង្កើនផ្លាស់ប្តូរពាណិជ្ជកម្ម វិនិយោគជាមួយអ៊ុយរឺហ្គាយ ដើម្បីអនុវត្ត
គោលដៅប្រទេសនេះក្លាយទៅជាមជ្ឈមណ្ឌលផ្លាស់ប្តូរទំនិញក្នុងតំបន់។ រីឯ លោក
 Nguyen Dinh Thao បានផ្ញើអំណរសាទរ របស់ថ្នាក់ដឹកនាំបក្ស រដ្ឋវៀតណាមចំពោះ
លោក Tabare Vazquez និងសន្យាថា​នឹងធ្វើអស់ពីកម្លាំងកាយចិត្តរបស់ខ្លួនដើម្បី
ពង្រឹងនិងពង្រីកទំនាក់ទំនង ​សហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

          នាថ្ងៃនេះដែរ ឯកអគ្គរដ្ឋទូត Nguyen Dinh Thao ក៏មានជំនួបធ្វើការ​ជាមួយ
លោកស្រី Monica Xavie ប្រធានគណៈកម្មាធិការកិច្ចការបរទេស ​នៃ​ព្រឹទ្ធសភា​អ៊ុយ
រឺហ្គាយ និងជាប្រធានគណៈបក្សកាន់អំណាច់ រណសិរ្យទូលំ​ទូលាយ (FA)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ