វៀតណាមនិងអ៊ីស្រាអែលជំរុញទំនាក់ទំនងសហប្រតិបត្តិការ

វៀតណាមនិងអ៊ីស្រាអែលជំរុញទំនាក់ទំនងសហប្រតិបត្តិការ - ảnh 1
វៀតណាមនិងអ៊ីស្រាអែលជំរុញទំនាក់ទំនងសហប្រតិបត្តិការ

          (VOV)_នារសៀលថ្ងៃទី១៣កុម្ភះ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម 
លោក Nguyen Xuan Phuc ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអ៊ីស្រាអែល​ប្រចាំ​នៅវៀត ណាម លោក Meirav Eilon Shahar ។ នៅក្នុងជំនួបនេះ ​នាយករដ្ឋមន្ត្រី ​លោក Nguyen
 Xuan Phuc សង្ឃឹមថា៖នាពេលខាងមុខនេះ​ទំនាក់​ទំនងសហប្រតិបត្តិការរវាងភាគី
ទាំងពីរបានជំរុញខ្លាំងក្លាថែមទៀត អភិវឌ្ឍន៍ល្អ​ប្រសើរថែមទៀត។ វាយតំលៃខ្ពស់ចំ
ពោះគំរោងការណ៍ដែលអ៊ីស្រាអែលអនុវត្តនៅវៀតណាម នាយករដ្ឋមន្ត្រី បានស្នើអោយ
​ស្ថានទូតអ៊ីស្រាអែលបង្កើនទំនាក់​ទំនងសហប្រតិបត្តិការជាមួយក្រសួងការបរទេស វៀតណាម ដើម្បីបើកទូលាយសកម្មភាពសហប្រតិបត្តិការ។ វៀតណាមស្វាគមន៍សហ
គ្រាសអ៊ីស្រាអែល​វិនិយោគ ធ្វើអាជីវកម្មនៅវៀតណាម។ ទន្ទឹមនឹងនោះ នាយករដ្ឋ
មន្ត្រីក៏មាន​គោលបំណងថា៖អ៊ីស្រាអែលជួយឧបត្ថម្ភវៀតណាមជំរុញកិច្ចសហប្រតិ
បត្តិការនៅវិស័យដែលប្រទេសនេះមានឧត្តមភាព ដូចជា៖សន្តិសុខបណ្ដាញអ៊ីនធឺ
ណែត កសិកម្ម ពលកម្ម​ និងការពារជាតិ។

           រីឯ ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅវៀតណាម លោក Meirav Eilon Shahar 
បានចាត់ទុកថា៖ប្រទេសទាំងពីរនឹងសម្រេចវង់ចរចារកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេ
រីយ៉ាងឆាប់ៗ បើកចេញយថាទស្សន៍សហប្រតិបត្តិការថ្មី សំរាប់​ទំនាក់ទំនងទ្វេភាគី។
 ឯកអគ្គរដ្ឋទូត​ Meirav Eilon Shahar ក៏បានចាត់ទុកថា៖​ព្រឹត្តិការណ៍ ប្រធានាធិបតី
អ៊ីស្រាអែលមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម នឹងបើកចេញឱកាសយ
ថាទស្សន៍សហប្រតិបត្តិការថ្មីជាច្រើនរវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ