វៀតណាមនិងអ៊ីស្រាអែលបង្កើនកិច្ចសហប្រតិបត្តិការកសិកម្ម។

វៀតណាមនិងអ៊ីស្រាអែលបង្កើនកិច្ចសហប្រតិបត្តិការកសិកម្ម។ - ảnh 1
វៀតណាមនិងអ៊ីស្រាអែលបង្កើនកិច្ចសហប្រតិបត្តិការកសិកម្ម

VOV-រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម Cao Duc Phat
បាន​មាន​ដំណើរទស្សនកិច្ចជាផ្លូវការនៅអ៊ីស្រាអែលក្នុងរយៈពេល២ថ្ងៃ គឺ​
ថ្ងៃទី១៥និង១៦​ឧសភាតាមសេចក្តីអញ្ជើញរបស់សមភាគី Orit Noked។
ក្នុងរយៈពេលបំពេញ​ទស្សនកិច្ច រដ្ឋមន្ត្រី Cao Duc Phat បានជួបចរចារជាមួយ
សមភាគី Orit Noked និងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម-ពាណិជ្ជកម្មនិងការងារ
អ៊ីស្រាអែល Shalom Simhon រួមជាមួយថ្នាក់ដឹកនាំក្រសួងស្ថាប័នទាក់ទិន
របស់អ៊ិស្រាអែល។ នៅបណ្ដាការ​ជួប​សន្ទនា បណ្ដាមន្ត្រីអ៊ីស្រាអែលបាន វាយតំលៃខ្ពស់ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រី Cao Duc Phat ទន្ទឹមនឹងនោះ
អះអាងថា​ រដ្ឋាភិបាលអ៊ីស្រាអែលចង់បង្កើនទំនាក់​ទំនងសហប្រតិបត្តិការ ជាមួយវៀតណាមលើគ្រប់វិស័យពិសេសគឺវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម
កសិកម្មជាដើម។ រដ្ឋមន្ត្រី Cao Duc Phat បានស្នើររដ្ឋាភិបាល​អ៊ីស្រាអែលពិនិត្យ មើលការបង្កើនបរិមាណនិស្សិតក៏ដូចជាបើកទូលាយកម្មវិធីបណ្ដុះបណ្ដាលនិង
អនុវត្តនៅបណ្ដាមជ្ឈមណ្ឌលស្រាវជ្រាវកសិកម្មនៅអ៊ីស្រាអែលសំរាប់​និស្សិត
វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ