វៀតណាមនិងអាហ្វ្រីកខាងត្បូងបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគនិងទេសចរណ៍

(VOV)_នាថ្ងៃទី៣១ តុលា នៅទីក្រុង Durban របស់អាហ្វ្រីកខាងត្បូង​ ស្ថានទូត
វៀតណាមប្រចាំនៅប្រទេសនេះ បានរៀបចំសិក្ខាសាលា ស្ដីពី៖​ពន្លឿនពាណិជ្ជកម្ម 
វិនិយោគនិងទេសចរណ៍វៀតណាម -អាហ្វ្រីកខាងត្បូង។ ​ថ្លែងមតិនៅទីនេះ ឯកអគ្គ
រដ្ឋទូតវៀតណាមប្រចាំនៅអាហ្វ្រីកខាងត្បូង លោក Le Huy Hoang បានអះអាងថា៖
​វៀតណាមយកចចិត្តទុកដាក់ដល់​ការអភិវឌ្ឍន៍​ទំនាក់ទំនងលើគ្រប់វិស័យជាមួយ
អាហ្វ្រីកខាងត្បូង ដែលក្នុងនោះមានខេត្ត KwaZulu – Natal និង ទីក្រុង Durban។ 
បន្ទាប់ពីផ្នែកអធិប្បាយអំពី​សក្ដានុភាព​សហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឯក
អគ្គរដ្ឋទួតវៀតណាមប្រចាំនៅអាហ្វ្រីកខាងត្បូង លោក Le Huy Hoang និងទីប្រឹក្សារ
ពាណិជ្ជកម្មនៃស្ថានទូត​វៀតណាម​ប្រចាំនៅអាហ្វ្រីកខាងត្បូង Nguyen Hong Tien
បានឆ្លើយសំនួរនានា ពី​ចំពោះមុខបណ្ដាអង្គភាពអាជីវកម្មនៃប្រទេសសាម៉ី អំពី
បណ្ដាគោលនយោបាយរបស់វៀតណាម ចំពោះការលើកទឹកចិត្តវិនិយោគ ឥណ
ទានហេដ្ឋារចនាសម្ព័ន្ធសំរាប់អង្គ​ភាពអាជីវកម្ម…លៗ។

វៀតណាមនិងអាហ្វ្រីកខាងត្បូងបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគនិងទេសចរណ៍ - ảnh 1
វៀតណាមនិងអាហ្វ្រីកខាងត្បូងបង្កើនកិច្ចសហប្រតិ
បត្តិការពាណិជ្ជកម្ម វិនិយោគនិងទេសចរណ៍ (រូបថតៈ vietnam+)

          បណ្ដាដំណាងនៃខេត្ត KwaZulu – Natal ក៏បានឧទ្ទេសនាមចំពោះ​បណ្ដាដំ
ណាងវៀតណាមអំពីសក្ដានុភាពសេដ្ឋកិច្ចទេសចរណ៍របស់តំបន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ