វៀតណាមនិងអាហ្វ្រីកខាងត្បូងបង្កើនកិច្ចសហប្រតិបត្តិការអំពីការងារជនជាតិ

វៀតណាមនិងអាហ្វ្រីកខាងត្បូងបង្កើនកិច្ចសហប្រតិបត្តិការអំពីការងារជនជាតិ - ảnh 1
រដ្ឋមន្ត្រី Giang Seo Phu និងគណៈប្រតិភូគណៈកម្មាធិការជនជាតិ (VOV)

        Vovworld-ចាប់ពីថ្ងៃទី២២ដល់២៩សីហា ក្រុមការងាររបស់គណៈ​កម្មាធិការ​
ជនជាតិ ដឹកនាំដោយលោក Giang Seo Phu រដ្ឋមន្ត្រីនិងជាប្រធានគណៈ​កម្មាធិកា​រ​បានទៅបំពេញទស្សនកិច្ចនៅសាធារណៈរដ្ឋអាហ្វ្រីកខាងត្បូងសំដៅចែករំលែក
​ព័ត៌មានបទពិសោធន៍ ផ្លាស់ប្តូរវិធានការជំរុញកិច្ចសហប្រតិបត្តិការ​ទ្វេភាគីអំពិ
ការងារ​ជនជាតិ។ រដ្ឋមន្ត្រី Giang Seo Phu និងគណៈប្រតិភូ​គណៈ​កម្មាធិការជនជាតិ
បានជួប​ធ្វើការ​ជាផ្លូវការជាមួយរដ្ឋមន្ត្រីក្រសួងបណ្ដាបញ្ហាជនជាតិនិងប្រពៃណី
អាហ្វ្រីកខាង​ត្បូងលោក Pravin Gordhan ផ្លាស់ប្តូរជាមួយ​ប្រធាន​គណៈកម្មាធិការ
ពន្លឿននិង​ការពារ​សហគមន៍​វប្បធម៍សាសនានិង​ភាសា​របស់អាហ្វ្រីកខាងត្បូង
លោកស្រី Thoko Mkhwannazi Xaluva រួមជាមួយ​ដំណាង​គណៈកម្មាធិការនិងស្ថាប័ន
ទាក់ទិនរបស់​អាហ្វ្រីកខាងត្បូង។ ភាគីទាំង​ពីរ​បានចែករំលែកព័ត៌មានទាក់ទិនដល់
វិធានការគោល​នយោបាយជនជាតិនៃ​ប្រទេសនីមួយៗ។ ភាគីទាំងពីរបានឯកភាព
ចាត់ទុកថា ការ​ដែល​ភាគីទាំងពីរ​បង្កើនការផ្លាស់ប្តូរគណៈប្រតិភូសកម្មចែករំលែក
គឺមានផល​ប្រយោជន៍ជួយឲ្យប្រទេសនីមួយៗមានមេរៀនបទពិសោធន៍សមស្រប
រួមចំណែក​ជំរុញទំនាក់​ទំនងមិត្តភាពសហប្រតិបត្តិការរវាងប្រទេសទាំងពីរនិយាយ
រួម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ