វៀតណាមនិងអាហ្សង់ទីនខិតខំសម្រេចឲ្យបានទំហំពាណិជ្ជកម្មទ្វេភាគី ៥ ពាន់លានដុលារអាមេរិកនាពេលខាងមុខ

(VOVWORLD) - នាព្រឹកថ្ងៃទី ៤ ខែមិថុនា នៅទីក្រុងហូជីមិញ ក្រុមប្រឹក្សាវិនិយោគសហព័ន្ធអាហ្សង់ទីន និង នាយកដ្ឋានពន្លឿនពាណិជ្ជកម្មនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម បានរៀបចំកម្មវិធីជួបប្រាស្រ័យនិងតភ្ជាប់សហគមន៍ធុរកិច្ចនៃប្រទេស ទាំងពីរ។

ក្នុងកម្មវិធិនេះ សហគ្រាសវៀតណាមជាច្រើន បានយកចិត្តទុកដាក់ ជាពិសេស លើផលិតផលគ្រាប់ធញ្ញជាតិអាហ្សង់ទីនដូចជាពោត សណ្តែកសៀង សម្រាប់ ចិញ្ចឹមសត្វពាហនៈជាដើម។ ក្នុងឆ្នាំ ២០១៧ ទំហំពាណិជ្ជកម្មទ្វេភាគី រវាងវៀតណាមនិងអាហ្សង់ទីន សម្រេចបាន ៣ ពាន់លានដុល្លារអាមេរិក។ ប្រទេសទាំងពីរនឹងខិតខំប្រឹងប្រែងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន ៥ ពាន់លានដុល្លារអាមេរិកនៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះដែរ។ ក្នុងនោះ ប្រទេសអាហ្សង់ទីន កំពុងពង្រីកនិងបង្កលក្ខណៈងាយស្រួលសម្រាប់ទំនិញ វៀតណាមក្នុងការនាំចេញទៅកាន់ទីផ្សារអាហ្សង់ទីន ដើម្បីបង្កើតឱ្យមាន តុល្យភាពក្នុងការជួញដូរពាណិជ្ជកម្មផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ