វៀតណាមនិងឥណ្ឌូនេស៊ីជំរុញកិច្ចសហប្រតិបតិ្តការដៃគូយុទ្ធសាស្ត្រ

(VOVWORLD) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅឥណ្ឌូនេស៊ី នាថ្ងៃទី២០ កក្កដា ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue បានជួបសន្ទនាជាមួយ ប្រធានគណៈបក្សប្រជាធិបតេយ្យឥណ្ឌូនេស៊ីតស៊ូកំពុងកាន់អំណាច Megawati Soekarnoputri ជួបធ្វើការជាមួយប្រធានគណៈកម្មាធិការសម្របសម្រួលការវិនិ យោគ Thomas Lembong ហើយចូលរួមនិងថ្លែងបទសន្ទរកថានៅសិក្ខាសាលា ជាមួយក្រុមអ្នកជំនាញការជាន់ខ្ពស់និងអាជីវករ។
វៀតណាមនិងឥណ្ឌូនេស៊ីជំរុញកិច្ចសហប្រតិបតិ្តការដៃគូយុទ្ធសាស្ត្រ - ảnh 1 ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue ជួបសន្ទនាជាមួយ ប្រធានគណៈបក្សប្រជាធិប តេយ្យឥណ្ឌូនេស៊ីតស៊ូកំពុងកាន់អំណាច Megawati Soekarnoputri (រូបថត៖TTXVN)

(VOVworld) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅឥណ្ឌូនេស៊ី នាថ្ងៃទី២០ កក្កដា ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue បានជួបសន្ទនាជាមួយ ប្រធានគណៈបក្សប្រជាធិប តេយ្យឥណ្ឌូនេស៊ីតស៊ូកំពុងកាន់អំណាច Megawati Soekarnoputri ជួបធ្វើការជាមួយប្រធានគណៈកម្មាធិការសម្របសម្រួលការវិនិ យោគ Thomas Lembong ហើយចូលរួមនិងថ្លែងបទ សន្ទរកថានៅសិក្ខាសាលា ជាមួយក្រុមអ្នកជំនាញការជាន់ខ្ពស់និងអាជីវករ។

        នៅជំនួបជាមួយប្រធានគណៈបក្សប្រជាធិបតេយ្យឥណ្ឌូនេស៊ីតស៊ូ Megawati Soekarnoputri នោះ ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue បានអះអាងថា គោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាមគឺគោរព និងមានបំណងបង្កើនទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបតិ្តការយុទ្ធសាស្ត្ររវាង ប្រទេសទាំងពីរ រួមចំណែកទៅក្នុងការពង្រឹងសាមគ្គីភាព ឯកភាពនិងពង្រីក តួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ានក្នុងតំបន់។

        ជួបធ្វើការជាមួយប្រធានគណៈកម្មាធិការសម្របសម្រួលការវិនិយោគ Thomas Lembong នោះ ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue បានស្នើឲ្យ ឥណ្ឌូនេស៊ីបង្កើនការវិនិយោគទៅក្នុងវៀតណាម ហើយចូលរួមដំណើការកែ ទម្រង់ រៀបចំរចនាសម្ព័ន្ធសហគ្រាសរដ្ឋនិងប្រព័ន្ធហិរញ្ញវត្ថុ ធនាគារឡើងវិញ។

        មុននោះ អញ្ជើញថ្លែងមតិប្រារព្ធសិក្ខាសាលាក្រោមប្រធានបទ “ការប្រែ ប្រួលខាងភូមិសាស្ត្រនយោបាយ ភូមិសាស្ត្រសេដ្ឋកិច្ចនៅតំបន់និងការប្រតិបត្តិ របស់ប្រទេសអាស៊ីអាគ្នេយ៍នានា ក្នុងនោះមានវៀតណាមនិងឥណ្ឌូនេស៊ី” នោះ ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue សង្កត់ធ្ងន់ថា វៀតណាមនិងឥណ្ឌូ នេស៊ីនិយាយដោយឡែកនិងអាស៊ាននិយាយរួមចាំបាច់ត្រូវបង្កនថែមទៀតកិច្ច សហប្រតិបតិ្តការ ពង្រឹងសាមគ្គីភាព សហការយ៉ាងស្អិតរមួតសំដៅទប់ទល់ឲ្យ បានល្អជាងជាមួយការសាកល្បង បម្រើគោលដៅសន្តិសុខ វឌ្ឍនភាព ក៏ដូចជា រួមវិភាគទានទៅក្នុងកិច្ចការពារសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបតិ្តការនិងភាព សម្បូររុងរឿងរួមក្នុងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ