វៀតណាមនិងឥណ្ឌាបង្កើនកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យ

(VOVworld) - ទទួលសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាមលោក Truong Tan
Sang ប្រធានាធិបតីឥណ្ឌាលោក Pranab Mukherjeeបានអញ្ជើញមកបំពេញទស្សន
កិច្ចថ្នាក់រដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី១៤ដល់ទី១៧ កញ្ញា ឆ្នាំ២០១៤។

វៀតណាមនិងឥណ្ឌាបង្កើនកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យ - ảnh 1
ប្រធានាធិបតីឥណ្ឌាលោក Pranab Mukherjee (រូបថត៖AFP)


ក្នុងដំណើរទស្សនកិច្ចលើកនេះលោក Pranab Mukherjee នឹងជួបច្ចចរចារជាមួយ
ប្រធានរដ្ឋវៀតណាមលោកTruong Tan Sang និងបណ្ដាជំនួបសន្ទនាជាមួយថ្នាក់
ដឹកនាំកំពូលវៀតណាមអំពីបញ្ហាទ្វេភាគី នៅតំបន់ និងអន្តរជាតិនានាដែលភាគី
ទាំង២យកចិត្តទុកដាក់ដូចគ្នា។ដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោក
Pranab Mukherjee ត្រូវបានសង្ឈឹមថា នឹងបន្តអះអាងរាល់កិច្ចព្រមព្រៀងដ៏ស្អិត
រមួត ជ្រាលជ្រៅនិងជាក់ស្ដែងរវាងថ្នាក់ដឹកនាំនៃប្រទេសទាំង២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ