វៀតណាមបើកជើងហោះហើរដឹកអ្នកដំណើរអន្តររជាតិឡើងវិញចាប់ផ្តើមពីថ្ងៃ១៥កុម្ភៈ

(VOVWORLD) - រហូតមកដល់ពេលនេះ លើកលែងតែប្រទេសចិន ប្រទេសទាំងអស់ដែលវៀតណាមស្នើឲ្យស្ដារផ្លូវអាកាសសុទ្ធតែបានយល់ព្រមតភ្ជាប់ជើងហោះហើរឡើងវិញ។ 
វៀតណាមបើកជើងហោះហើរដឹកអ្នកដំណើរអន្តររជាតិឡើងវិញចាប់ផ្តើមពីថ្ងៃ១៥កុម្ភៈ - ảnh 1អ្នកដំណើរអន្តរជាតិនៅលើជើងហោះហើរ Vietnam Airlines ទៅកាន់ប្រទេសវៀតណាម (រូបថត៖ VOV)

ចាប់ពីថ្ងៃទី ១៥ ខែកុម្ភៈ វៀត ណាមនឹងដកការរឹតត្បិតសម្រាប់ជើងហោះហើរដឹកអ្នកដំណើរអន្តររជាតិជាមួយគ្រប់ទីផ្សារចាប់ផ្តើមពីថ្ងៃ១៥កុម្ភៈ ហើយចរាចរណ៍ផ្លូវអាកាសនឹងត្រូវស្តារឡើងវិញអោយដល់កំរិតដូចពេលមុនផ្ទុះជំងឺរាតត្បាត កូវីដ ១៩។ បទប្បញ្ញត្តិស្តីពីការចេញចូល និងការបង្ការការឆ្លងរាតត្បាតសម្រាប់អ្នកដំណើរដែលចូលមកប្រទេសវៀតណាមនៅតែអនុវត្តន៍តាមការណែនាំរបស់ក្រសួងនគរបាល  ក្រសួងការបរទេស និងក្រសួងសុខា ភិបាល។

រហូតមកដល់ពេលនេះ លើកលែងតែប្រទេសចិន ប្រទេសទាំងអស់ដែលវៀតណាមស្នើឲ្យស្ដារផ្លូវអាកាសសុទ្ធតែបានយល់ព្រមតភ្ជាប់ជើងហោះហើរឡើងវិញ។ បច្ចុប្បន្ន ជើងហោះហើរទៅកាន់អឺរ៉ុប អូស្ត្រាលី អាមេរិក... វៀតណាមបានដំណើរការទាំងអស់។ យ៉ាងណាក៏ដោយ ជប៉ុន និងកូរ៉េខាងត្បូង នៅតែដាក់កម្រិតលើជើងហោះហើរពីប្រទេសវៀតណាម ដើម្បីបង្ការជំងឺរាតត្បាត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ