វៀតណាមបង្កើតទំនាក់ទំនងការទូតជាមួយ Antiguaនិង Barbuda

វៀតណាមបង្កើតទំនាក់ទំនងការទូតជាមួយ Antiguaនិង Barbuda - ảnh 1
វៀតណាមបង្កើតទំនាក់ទំនងការទូតជាមួយ Antiguaនិង Barbuda
(រូបថតៈ​baoquangbinh.vn)


(VOVworld)-នាថ្ងៃទី៨វិច្ឆិកា នៅទីស្តីការអ.ស.ប នៅ New York អាមេរិក ឯកអគ្គ
រដ្ឋទូតវៀតណាម លោក Le Hoai Trung ប្រធានគណៈប្រតិភូអចិន្ត្រៃយ៌ របស់
វៀតណាមប្រចាំនៅអ.ស.ប និងលោក Anthony Liverpool ឯកអគ្គរដ្ឋទូត និង
ជាប្រធានស្តីទីគណៈប្រតិភូអចិន្រ្តៃយ៌ Antigua និង Barbuda ប្រចាំនៅ អ.ស.ប បានតាងនាមរដ្ឋាភិបាល ចុះហត្ថលេខាលើ “សេចក្តីថ្លែងការរួមស្តីអំពី ការបង្កើត
ទំនាក់ទំនងការទូតរវាងវៀតណាមជាមួយ Antigua និង Barbuda”។ ភាគីតាំងពីរ
ឯកភាពគ្នាផ្លាស់ប្តូរតំណាងការទូតថ្នាក់ឯកអគ្គរដ្ឋទូត និងអនុវត្តន៌ អនុសញ្ញា
Viene 1961 អំពីទំនាក់ទំនងការទូតក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ