វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការក្នុងសកម្មភាពមនុស្សធម៌

(VOVWORLD) -នាថ្ងៃទី១៩ ខែកក្កដា នៅទីក្រុងហាណូយ មជ្ឈិមសមាគមកាកបាទក្រហម វៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយ សម្ព័ន្ធសហគមកាកបាទក្រហម-អឌ្ឍចន្ទក្រហមអន្តរជាតិ។ អញ្ជើញចូលរួម ពិធីនេះ មានវត្តមានរបស់ប្រធានសមាគមកាកបាទក្រហមវៀតណាម លោកស្រី Nguyen Thi Xuan Thu  និង ប្រធានគណៈប្រតិភូសម្ព័ន្ធសមាគមកាកបាទ ក្រហមអឌ្ឍចន្ទក្រហមអន្តរជាតិដែលមានតំណាងប្រចាំនៅទីក្រុងបាងកក(ប្រទេសថៃ) លោក MarWan។
វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការក្នុងសកម្មភាពមនុស្សធម៌ - ảnh 1ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងមជ្ឈិមសមាគមកាកបាទក្រហមវៀតណា និង សម្ព័ន្ធសហគមកាកបាទក្រហម-អឌ្ឍចន្ទក្រហមអន្តរជាតិ

ក្នុងពិធីនេះ លោកស្រី Nguyen Thi Xuan Thu  បានឲ្យដឹងថាសមាគមកាកបាទ ក្រហមវៀតណាមបានវាយតម្លៃខ្ពស់ចំពោះជំនួយឧបត្ថម្ភរបស់សម្ព័ន្ធសមាគម កាកបាទក្រហម-អឌ្ឍចន្ទក្រហមអន្តរជាតិក្នុងការអនុវត្តគម្រោងការណ៍ មនុស្ស ធម៌ដើម្បី ជួយឲ្យសមាគមកាកបាទ ក្រហមវៀតណាមមាន ឋានៈលើថ្នាក់ ជាតិក្នុងសកម្មភាព មនុស្សធម៌។ រីឯខ្លួនវិញ លោក MarWanសន្យានឹងខិតខំប្រឹង ប្រែងអស់ពីកម្លាំងកាយចិត្តរួមដំណើរជាមួយសមាគមកាកបាទក្រហមវៀតណាមតទៅទៀត។

ក្នុងឱកាលនេះភាគីទាំងពីរបានផ្លាស់ប្តូរយោបល់អំពីភាពជោគជ័យដែលសម្រេចបានរួមទាំងពិភាក្សាគ្នាលើបញ្ហាឧបសគ្គមួយចំនួនក្នុងកិច្ចសហប្រតិបត្តិការនាពេលខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ