វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការជាមួយ Interpol ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន

វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការជាមួយ Interpol ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន - ảnh 1
លោក Jürgen Stock ទទួលស្វាគមន៍ឧត្តមសេនីយ៍លោក Nguyen Van Thanh នៅទីស្នាក់ការរបស់ Interpol (រូបថតៈ Vietnam+)

(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់អគ្គលេខាធិការអង្គការប៉ូលីសអន្តរជាតិ
  Interpol លោក Jurgen Stock នាថ្ងៃទី១៦ធ្នូ ឧត្តមសេនីយ៍ឯក Nguyen Van Thanh
សមាជិកមជ្ឈឹមបក្សនិងជាអនុរដ្ឋមន្ត្រីក្រសួងនគបាលវៀតណាម បានដឹកនាំគណៈ
 ប្រតិភូជាន់ខ្ពស់នៃក្រសួងនគរបាល មានដំណើរទស្សនកិច្ចការងារនៅទីស្នាក់ការ
របស់លេខាធិការដ្ឋាន Interpol នៅប្រទេសបារាំង។ ដំណើរទស្សនកិច្ចនេះ​សំដៅ
បង្កើនកិច្ចសហប្រតិបត្តិការជាន់ខ្ពស់ជាមួយគណៈលេខាធិការ Interpol តាមនោះ
 លើកកំពស់គុណភាពផ្លាស់ប្តូរព័ត៌មាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ព្រមទាំងជម្រុញកិច្ចសហប្រតិបត្តិការក្នុង
ការ​តស៊ូប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនរវាងវៀតណាមជាមួយអង្គការ Interpol ក៏ដូចជា
ប្រទេសជាសមាជិករបស់អង្គការ Interpol ផងដែរ។ នេះជាដំណើរទស្សនកិច្ចជាផ្លូវ
ការលើកដំបូងរបស់ថ្នាក់ដឹកនាំក្រសួងនគរបាលទៅដល់ទីស្នាក់ការរបស់ Interpol
គិត តាំងពីវៀតណាមចូលរួមអង្គការនេះនាឆ្នាំ១៩៩១មក។ នៅក្នុងជំនួបធ្វើការ
ភាគីទាំង ពីរបានឯកភាពថា នាពេលខាងមុខ នឹងបង្កើនការទទួល ដោះស្រាយ
និងផ្លាស់ប្តូរ ព័ត៌មានអំពីឧក្រិដ្ឋកម្មឆ្លងដែន ឧក្រិដ្ឋកម្មមានកត្តាបរទេស។ Interpol
នឹងបន្តជួយ ឧបត្ថម្ភបណ្តុះបណ្តាលនិងបង្កើនសមត្ថភាពសម្រាប់ក្រុមកម្មាភិបាល
នៃស្ថាប័ន ប្រតិបត្តិច្បាប់ សំដៅជួយវៀតណាមទប់ទល់ប្រកបដោយប្រសិទ្ធភាព
ចំពោះរាល់កា សាកល្បងអំពីសន្តិសុខនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ