វៀតណាមបង្កើនការអនុវត្តបច្ចេកវិទ្យាព័ត៍មាននិងវិធានការអប់រំថ្មីក្នុងសាលារៀន

វៀតណាមបង្កើនការអនុវត្តបច្ចេកវិទ្យាព័ត៍មាននិងវិធានការអប់រំថ្មីក្នុងសាលារៀន - ảnh 1
វៀតណាមបង្កើនការអនុវត្តបច្ចេកវិទ្យាព័ត៍មាននិងវិធានការអប់រំថ្មីក្នុងសាលារៀន

(VOV)_នាថ្ងៃទី១៤ មិនា នៅទីក្រុងហាណូយ ក្រសួងអប់រំនិងបណ្ដុះបណ្ដាល​វៀត
ណាម បានរួមសហការជាមួយក្រុមហ៊ុនទទួលខុសត្រូវមានកំរិត Microsoft Viet
Nam បានរៀបចំការប្រឡង៖ គ្រូបង្រៀនច្នៃប្រឌិត នៅលើមូលដ្ឋានបច្ចេក​វិទ្យាព័ត៍មាន ឆ្នាំ ២០១៥ ដើម្បីលើកទឹកចិត្តលោកគ្រូ អ្នកគ្រូ អនុវត្តបច្ចេកវិទ្យា​ព័ត៍មាន ប្រ
កបដោយប្រសិទ្ធិភាពក្នុងការងារបង្ហាត់បង្រៀន និងសិក្សារ ដើម្បី​លើកកំពស់គុណ
ភាពបង្ហាត់បង្រៀន និងសិក្សារៀនសូត្រ។ លោកស្រី Tran Yen Dinh នាយិកាផ្នែក
អប់រំ នៃក្រុមហ៊ុនទទួលខុសត្រូវមានកំរិត Microsoft Viet Nam បានអោយដឹងថា៖

          “ តាមរយៈការប្រឡងលើកនេះ យើងខ្ញុំមានគោលបំណងផ្សព្វផ្សាយដល់​
គ្រូបង្រៀននូវរបៀបធ្វើថ្មី ទស្សនះថ្មី ចំពោះការអនុវត្តបច្ចេកវិទ្យាព័ត៍មានក្នុងការ
អប់រំ។ ប្រការទាំងនេះនឹងជួយសិស្សានិស្សិតសិក្សារៀនសូត្របានល្អជាង៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ