វៀតណាមបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញសមភាពយេនឌ័រ និងបង្កើនសិទ្ធិអំណាចសម្រាប់ស្ត្រី

(VOVWORLD) - នេះជាសកម្មភាពស្ថិតក្នុងព្រឹត្តិការណ៍ជា នៅខាងក្រៅសម័យប្រជុំលើកទី៧០ នៃគណៈកម្មការស្តីពីឋានៈស្ត្រី (CSW) របស់អង្គការសហប្រជាជាតិ។

វៀតណាមបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញសមភាពយេនឌ័រ និងបង្កើនសិទ្ធិអំណាចសម្រាប់ស្ត្រី - ảnh 1ទិដ្ឋភាពនៃពិធី  (រូបថត៖ Thanh Tuan/TTXVN)

នាថ្ងៃទី១២ ខែមីនា ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំអង្គការសហប្រជាជាតិ   នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) បានសម្របសម្រួលជាមួយវេទិកាស្ត្រីពិភពលោក (WIF) រៀបចំសិក្ខាសាលាមួយក្រោមប្រធានបទ "យុត្តិធម៌ដោយគ្មានឧបសគ្គ៖ ប្រគល់សិទ្ធិអំណាចសម្រាប់ស្ត្រី និងយុវជនក្នុងវិស័យច្បាប់ និងភាពជាអ្នកដឹកនាំ"។ នេះជាសកម្មភាពស្ថិតក្នុងព្រឹត្តិការណ៍ជា នៅខាងក្រៅសម័យប្រជុំលើកទី៧០ នៃគណៈកម្មការស្តីពីឋានៈស្ត្រី (CSW) របស់អង្គការសហប្រជាជាតិ។

នៅក្នុងវេទិកានេះ ឯកអគ្គរដ្ឋទូតលោក ដូ ហ៊ុង វៀត ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាម ប្រចាំអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា ការធានាការទទួលបានយុត្តិធម៌សម្រាប់ស្ត្រីនិងកុមារី គឺជាកត្តាសំខាន់ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការអភិវឌ្ឍប្រកបដោយចីរភាព; ទទួលស្គាល់ថា ទោះបីជាមានវឌ្ឍនភាពច្រើនក៏ដោយ ប៉ុន្តែស្ត្រី និងយុវជននៅតែប្រឈមមុខនឹងឧបសគ្គ ក្នុងការទទួលបានប្រព័ន្ធច្បាប់ និងសេវាជួយឧបត្ថម្ភផ្នែកច្បាប់។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វៀតណាម ក្នុងការជំរុញសមភាពយេនឌ័រ និងបង្កើនសិទ្ធិអំណាចដល់ស្ត្រី តាមរយៈការកែលម្អជាបន្តបន្ទាប់នៃប្រព័ន្ធច្បាប់ និងគោលនយោបាយស្តីពីសមភាពយេនឌ័រ ការលើកកម្ពស់ការចូលរួម និងភាពជាអ្នកដឹកនាំរបស់ស្ត្រីក្នុងវិស័យផ្សេងៗ និងបង្កើនការអប់រំ និងបង្រួមគម្លាតយេនឌ័រឌីជីថល តាមនោះ បង្កើតលក្ខខណ្ឌសម្រាប់ស្ត្រី និងកុមារីក្នុងការទទួលបានព័ត៌មាន សេវាកម្ម និងយន្តការការពារផ្នែកច្បាប់ កាន់តែល្អប្រសើរជាង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ