វៀតណាមប្តេជ្ញាលុបបំបាត់ជំងឺរបេងនៅវៀតណាមនាឆ្នាំ២០៣០

(VOVWORLD) -         ការប្រយុទ្ធប្រឆាំងជំងឺរបេងនៅលើពិភពលោកកំពុងខ្វះខាតនូវថវិការយ៉ាង ធ្ងន់ធ្ងរ ដោយមានតម្លៃទឹកប្រាក់ចំនួន ១៣ ប៊ីលានដុល្លារអាមេរិក។ តួលេខគួរឲ្យ ប្រកាសអាសន្ននេះត្រូវបានអនុប្រធានអគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប) លោកស្រី Amina Mohammed បាននាំចេញនៅក្នុងកិច្ចប្រជុំជាន់ខ្ពស់លើកដំបូងស្តីពីជំងឺរបេង ដែលរៀបចំឡើងនៅខាងក្រៅសម័យប្រជុំពេញអង្គនៃ មហាសន្និបាត អ.ស.ប នីតិកាលទី៧៣។
វៀតណាមប្តេជ្ញាលុបបំបាត់ជំងឺរបេងនៅវៀតណាមនាឆ្នាំ២០៣០ - ảnh 1 រដ្ឋមន្ត្រីសុខភិបាលវៀតណាម លោកស្រី Nguyen Thi Kim Tuyen ថ្លែងមិតក្នុងក្នុងកិច្ចប្រជុំជាន់ខ្ពស់លើកដំបូងស្តីពីជំងឺរបេង

យោងតាម លោកស្រី Amina Mohammed បានឲ្យដឹង ថាគប្បីមាន ប្រព័ន្ធសុខាភិបាលនិងសុខុមាលភាពសង្គមដ៏ល្អប្រសើរថែមទៀត ហើយធ្វើ វិនិយោគច្រើនថែមទៀតដើម្បីបញ្ចប់វិបត្តិនេះ  ហើយលោកស្រីក៏បាន សង្កត់ធ្ងន់ អំពីភាពចាំបាច់ត្រូវមានឧបករណ៍ល្អថែមទៀតដើម្បីជំនះពុះពារនឹងសភាពការណ៍ប្រឆាំងនឹងថ្នាំរបស់អតិសុខុមប្រាណ។ អញ្ជើញថ្លែមតិក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីសុខភិបាលវៀតណាម លោកស្រី Nguyen Thi Kim Tuyen បានឲ្យដឹងថា វៀតណាមសម្រេចបាននូវគោលដៅនៃសហស្សវត្សរ៍ស្តីពីការកាត់បន្ថយជំងឺរបេង ហើយវៀតណាមបានដាក់ចេញយុទ្ធសាស្ត្រជាតិស្តីពីការលុបបំបាត់ចោលជំងឺ របេងដោយមានការទទួលខុសត្រូវរបស់ស្ថានប័ន គ្រាប់ជាន់ថ្នាក់និង សហគមន៍ ក្នុងការបំពេញភារកិច្ចដ៏សំខាន់នេះផងដែរ។ តាងនាមរដ្ឋាភិបាលវៀតណាម លោកស្រី Nguyen Thi Kim Tuyen បានសន្យានឹងអនុវត្តឲ្យបានជោគ ជ័យនូវកម្មវិធីលុបបំបាត់ជំងឺរបេង ដើម្បីផលប្រយោជន៍របសមនុស្សលោក ដើម្បីជីវភាពរស់នៅប្រកបដោយសុវត្ថិភាពនិងល្អប្រសើរថែមទៀត។ វៀតណាម ក៏បានប្តេជ្ញានឹងរួមវិភាគទានយ៉ាងសកម្ម និងមានការទទួលខុសត្រូវក្នុងការខិត ខំប្រឹងប្រែងរួមលុបបំបាត់ចោលជំងឺរបេងនាឆ្នាំ២០៣០ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ