វៀតណាមបានចូលរួមចំណែកក្នុងប្រធានបទថ្មីរបស់ ILC ស្តីពីផលប៉ះពាល់ដោយការកើនឡើងនៃកម្ពស់ទឹកសមុទ្រ

(VOVWORLD) -  ក្នុងអំឡុងពេលពីរថ្ងៃ គឺថ្ងៃទី៨ និងទី ៩ ខែសីហានេះ  ឯកអគ្គរដ្ឋទូត លោក Nguyen Hong Thao សមាជិកវៀតណាមនៃគណៈកម្មាធិការច្បាប់អន្តរជាតិនៃអង្គការសហប្រជាជាតិ (ILC) បានចូលរួមកិច្ចប្រជុំលើកទី ២ នៃសម័យប្រជុំលើកទី ៧១ របស់ ILC នៅទីស្នាក់ការអង្គការសហប្រជាជាតិប្រចាំ ទីក្រុងហ្សឺណែវ ប្រទេសស្វីស។

វៀតណាមបានចូលរួមចំណែកក្នុងប្រធានបទថ្មីរបស់ ILC ស្តីពីផលប៉ះពាល់ដោយការកើនឡើងនៃកម្ពស់ទឹកសមុទ្រ - ảnh 1 ឯកអគ្គរដ្ឋទូតវៀតណាម លោក Nguyen Hong Thao 

កិច្ចប្រជុំនេះ បន្តធ្វើការពិចារណាលើប្រធានបទច្បាប់អន្តរជាតិ នៅក្នុងរបៀបវារៈរបស់ ILC។  លទ្ធផលដែលគណៈកម្មាធិការនេះបានអនុម័តនូវសេចក្តីព្រាងរបាយការណ៍និងការអាត្ថាធិប្បាយ ដោយផ្តោតលើប្រធានបទចំនួន ៣ គឺ៖ បទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ, បទបញ្ជាព្រហ្មទណ្ឌក្នុងច្បាប់អន្តរជាតិនិងការការពារបរិស្ថានក្នុងជម្លោះប្រដាប់អាវុធ។ ជាពិសេស ILC ក៏បានពិភាក្សានិងអនុម័តលើផែនការសកម្មភាពរបស់ក្រុមស្រាវជ្រាវលើ “ ផលប៉ះពាល់នៃការកើនឡើងនីវ ទឹកសមុទ្រ ក្នុងទំនាក់ទំនងជាមួយច្បាប់អន្ដរជាតិ” ដែលជាប្រធានបទថ្មីនៅក្នុងកម្មវិធីការងាររបស់គណៈកម្មាធិការ។

សមាជិកវៀតណាមបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពទាំងអស់របស់ ILC នៅឯកិច្ចប្រជុំពេញអង្គ និងតាមអនុគណៈកម្មាធិការចងក្រងសេចក្តីព្រាងរួមទាំងអនុគណៈកម្មាធិការជំនាញ ILC ផ្សេងៗទៀតផងដែរ។ ក្នុងបណ្តាកិច្ចប្រជុំនេះ  វៀត ណាម ស្នើអោយបង្កើតបទបញ្ញត្តិនៃច្បាប់អន្តរជាតិ ដោយឈរលើគោលការណ៍នៃការគោរពឯករាជ្យ អធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសនីមួយៗ រួមទាំងសិទ្ធិមនុស្សនិងការអភិវឌ្ឍន៍ប្រកបដោយចីរភាពទៀតផង។ ការអនុវត្តជាក់ស្តែងជាច្រើនរបស់វៀតណាមនិងតំបន់ត្រូវបានតំណាងវៀតណាមសង្កត់ធ្ងន់នៅក្នុងការពិភាក្សា ហើយទទួលបានការវាយតម្លៃខ្ពស់ពីសមាជិក ILC ផ្សេងៗផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ