វៀតណាមបានចូលរួមសម័យប្រជុំមហាសន្និបាទ Interpol លើកទី៨១។

វៀតណាមបានចូលរួមសម័យប្រជុំមហាសន្និបាទ Interpol លើកទី៨១។ - ảnh 1
សម័យប្រជុំមហាសន្និបាទ Interpol លើកទី៨១ជាមួយប្រធានបទ “ការសាកល្បងចំពោះប៉ូលីសក្នុងការទប់ទល់នឹងស្ថានភាពបទល្មើសហឹង្សានាបច្ចុប្បន្ន” បានបើកនាថ្ងៃទី៦វិច្ឆិកានៅរដ្ឋធានី Rome-អ៊ីតាលី


       VOV-សម័យប្រជុំមហាសន្និបាទ Interpol លើកទី៨១ជាមួយប្រធានបទ
“ការសាក​ល្បង​ចំពោះប៉ូលីសក្នុងការទប់ទល់នឹងស្ថានភាពបទល្មើសហឹង្សា
នាបច្ចុប្បន្ន” បាន​បើក​នាថ្ងៃទី៦វិច្ឆិកានៅរដ្ឋធានី Rome-អ៊ីតាលី។​ វរៈសេនីយ៍ឯក
Dang Xuan Khang ប្រធាន​ការិយាល័យ Interpol វៀតណាមបានដឹកនាំគណៈ
ប្រតិភូ​វៀត​ណាម​ចូលរួមសម័យ​ប្រជុំ។​ សម័យប្រជុំមហាសន្និបាទ Interpol លើក
ទី៨១​បាន​ប្រព្រឹត្ត​ទៅចាប់ពីថ្ងៃទី៥ដល់​ថ្ងៃទី​៨វិច្ឆិកា ប្រមូលផ្ដុំពិភាគ្សារាល់ការ
សាកល្បង​ចំពោះកងកំលាំងអនុវត្តច្បាប់នៃបណ្ដា​ប្រទេសលើពិភពលោកនា
បច្ចុប្បន្នដូចជា​សន្តិសុខព្រំដែន បទល្មើសដោយមានការរៀបចំផែនការ លទ្ធិ
ភេរវកម្មជាដើម។

        មុននោះនាថ្ងៃទី៥វិច្ឆិកាក្នុងក្របខ័ណ្ឌសម័យប្រជុំបានប្រព្រឹត្តទៅសន្និសីទ
​រដ្ឋមន្ត្រី Interpol។ ក្នុងបទអន្តរាគមន៍ជាមួយប្រធានបទ “បទល្មើសប្រើប្រាស់​
អំពើ​ហឹង្សានិង​ច្បាប់​របស់វៀតណាមអំពីបង្កាប្រឆាំងបទល្មើសប្រើប្រាស់អំពើ
ហឹង្សា” គណៈប្រតិភូ​វៀតណាមបានចាត់ទុកថា ដើម្បីបង្កាប្រឆាំងបទល្មើសមាន
​ប្រសិទ្ធភាពទាមទាត្រូវ​មាន​កិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងបណ្ដាប្រទេសលើ​មូលដ្ឋានសាមគ្គីភាពមិត្តភាពគោរព​ឯករាជ្យអធិបតេយ្យភាពនិងបូរណៈភាព
ដែនដី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ