វៀតណាមបន្តទាក់ទាញទុននិយោគផ្ទាល់ពីបរទេសបានជាង ២៥ ពាន់លានដុល្លារអាមេរិក

(VOVWORLD) -យោងតាមនាយកដ្ឋានវិនិយោគទុនបរទេសថា៖ក្នុងរយៈពេលប្រាំបួន ខែដំបូងនៃឆ្នាំ ២០១៧ ដើមទុនចុះបញ្ជីនិងទុនទិញភាគហ៊ុនរបស់វិនិយោគិនបរទេសមានចំនួនជិត ២៥,៥ ពាន់លានដុល្លារអាមេរិកពោលគឺកើនឡើងជាង ៣៤% បើប្រៀបនឹងឆ្នាំ២០១៦។  
វៀតណាមបន្តទាក់ទាញទុននិយោគផ្ទាល់ពីបរទេសបានជាង ២៥ ពាន់លានដុល្លារអាមេរិក - ảnh 1

វៀតណាមបន្តទាក់ទាញទុននិយោគផ្ទាល់ពីបរទេសបានជាង ២៥ ពាន់លានដុល្លារអាមេរិក

យោងតាមនាយកដ្ឋានវិនិយោគទុនបរទេសថា៖ក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំ ២០១៧ ដើមទុនចុះបញ្ជីនិងទុនទិញភាគហ៊ុនរបស់វិនិយោគិនបរទេសមានចំនួនជិត ២៥,៥ ពាន់លានដុល្លារអាមេរិកពោលគឺកើនឡើងជាង ៣៤% បើប្រៀបនឹងឆ្នាំ២០១៦។ ជាក់ស្ដែងគិតដល់ត្រឹមថ្ងៃទី ២0 ខែកញ្ញាឆ្នាំ ២០១៧ ប្រទេសវៀតណាមមានគម្រោងការណ៍វិនិយោគថ្មីចំនួន ១.៨៤៤គម្រោងដែលមានដើមទុនចុះបញ្ជីសរុបចំនួនជាង ១៤,៥ ពាន់លានដុល្លារកើនឡើងជាង ៣0% បើប្រៀបនឹងឆ្នាំ២០១៦។

          ទាក់ទិនទៅនឹងតួរលេខស្ថិតិចុងក្រោយសម្រាប់ប្រាំបួនខែដំបូងនៃឆ្នាំ ២០១៧ វិស័យវិនិយោគទុនបរទេស បានកើនលើស ១៧,៦ ពាន់លានដុល្លាររួមទាំងប្រេងឆៅ។ វិនិយោគិនបរទេសវិនិយោគលើវិស័យឧស្សាហកម្មចំនួន ១៨ ដែលក្នុងនោះវិស័យផលិតកម្មនិងឧស្សាហកម្មកំពុងទាក់ទាញចំណាប់អារម្មណ៍វិនិយោគិនបរទេសដោយមានដើមទុនសរុបជាង ១២,៦ ពាន់លានដុល្លារ។ មានប្រទេសនិងតំបន់ដែនដីចំនួន ១០៨ ដែលមានគម្រោងវិនិយោគនៅវៀតណាម។ ក្នុងនោះប្រទេសកូរ៉េខាងត្បូងជាប់ចំណាត់ថ្នាក់លេខ ១៕

ប្រតិកម្មទៅវិញ

ផ្សេងៗ