វៀតណាមបន្តប្រឆាំងជំទាស់ចិនបញ្ជូនស្ថានីយប្រេងដោយខុសច្បាប់នៅសមុទ្រខាងកើត

វៀតណាមបន្តប្រឆាំងជំទាស់ចិនបញ្ជូនស្ថានីយប្រេងដោយខុសច្បាប់នៅសមុទ្រខាងកើត - ảnh 1
វៀតណាមបន្តប្រឆាំងជំទាស់ចិនបញ្ជូនស្ថានីយប្រេងដោយខុសច្បាប់នៅសមុទ្រខាងកើត(TTXVN)

(VOV)_សមាគមវិទ្យាសាស្ត្រ ប្រវត្តិសាស្ត្រវៀតណាម បានចេញ​សេចក្ដី ប្រ កាសប្រឆាំងជំទាស់ចិន ដែលបានបញ្ជូនស្ថានីយខួងដោយខុសច្បាប់ចូលក្នុងតំ
បន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាម និងមានសកម្មភាព​គំរាមគំហែងកងកម្លាំង ប្រតិបត្តិច្បាប់វៀតណាមនិងបណ្ដានាវាវៀតណាម​កំពុងបំពេញបេសកកម្មទៀត
ផង។ ​ សមាគមវិទ្យាសាស្ត្រ ប្រវត្តិសាស្ត្រ​វៀតណាម បានចាត់ទុកនេះគឺជាសកម្ម
ភាព រំលោភយ៉ាងធ្ងន់ធ្ងរទៅលើ​អធិបតេយ្យភាព និងបូរណភាពដែនដីរបស់ វៀតណាម និងរំលោភទៅលើតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាម តាមអនុ
សញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ (UNCLOS)…ជាដើម។ សកម្មភាពនេះ​របស់ចិន ក៏បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរទៅលើសន្តិសុខ សុវត្ថិ
ភាពនាវា​ចរណ៍នៅសមុទ្រខាងកើត ទាក់ទិនដល់ផលប្រយោជន៍របស់បណ្ដា​ប្រទេសអាស៊ាន និងពិភពលោក។ សមាគមវិទ្យាសាស្ត្រ ប្រវត្តិសាស្ត្រវៀត
ណាម  ស្នើភាគីចិនត្រូវដកភ្លាមស្ថានីយខួងHaiynan Shiyou981 និងបណ្ដានាវា
កាពារ​ផ្សេងៗ​ទៀត ចេញពីតំបន់ដែនសមុទ្ររបស់វៀតណាម។

នាថ្ងៃទី ១០ ឧសភា សមាគមពុទ្ធសាសនាវៀតណាម ក៏បានស្នើភាគីចិន​ ត្រូវដកភ្លាមស្ថានីយខួងHaiynan Shiyou981ចេញពីតំបន់ដែន​សមុទ្រ​វៀតណាម។

នាថ្ងៃនេះដែរ ​ប្រធានសមាគមអ្នកកាសែតវៀតណាម ក៏បាន​ផ្ញើ​សារលិ
ខិត ចំពោះប្រធានសមាគមអ្នកកាសែតចិន ដោយខ្លឹមសារប្រឆាំង​ជំទាស់ចិន  បានបញ្ជូនស្ថានីយខួង HD ៩៨១ និងនាវាផ្សេងៗ​ទៀត ចូល​ក្នុង​តំបន់ដែន
សមុទ្រវៀតណាម។

នាថ្ងៃទី ១០ ឧសភា សមាគមអ្នកច្បាប់ទីក្រុងហូជីមិញ ក៏បានរៀបចំ​ពិធី មិទ្ទិញ ប្រឆាំងជំទាស់ការដែលចិនបានបញ្ជូនស្ថានីយខួបប្រេងចូលក្នុងតំបន់
សេដ្ឋកិច្ចផ្តាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្រវៀតណាម។ ចូលរួម​ពិធីនេះ មានមនុស្សចំនួនមួយពាន់នាក់ ជាបណ្ដាអ្នកប្រាជ្ញ អ្នកកាន់​សាសនា សិល្បករ សិល្បការនី និស្សិត យុវជន…។ល។ បង Pham Duc Loc ជនមួយនាក់នៅខ័ណ្ឌ
 Go Vap ទីក្រុងហូជីមិញ បានអោយដឹងថា៖  

“ ខ្ញុំឃើញព័ត៍មានថា៖ ចិនបានបញ្ជូនស្ថានីយខួងចូលក្នុងតំបន់​ដែន​
សមុទ្រ​វៀតណាម។ យើងខ្ញុំអរិចិត្តយ៉ាងខ្លាំងណាស់។ យើងខ្ញុំស្រឡាញ់​
ប្រទេស​ជាតិ និងប្តេជ្ញរួមកម្លាំងកាយចិត្តរបស់ខ្លយន ដើម្បីការពារប្រទេស
ជាតិ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ