វៀតណាមបន្តសកម្មភាពជុំនះពុះពារលើផលវិបាកដោយខ្យលព្យុះនិងទឹកជំនន់

វៀតណាមបន្តសកម្មភាពជុំនះពុះពារលើផលវិបាកដោយខ្យលព្យុះនិងទឹកជំនន់ - ảnh 1
វៀតណាមបន្តសកម្មភាពជុំនះពុះពារលើផលវិបាកដោយខ្យលព្យុះនិងទឹកជំនន់​
(Image: baodientu.chinhphu.vn)

(VOVworld) – មនុស្សចំនួន ៣៣ នាក់ត្រូវស្លាប់និងរាប់រយនាក់ទៀតរងរបួសផ្ទះ
សម្បែងរាប់ពាន់ខ្នង់លិចទឹកក្នុងវគ្គទឹកជំនន់នៅបណ្ដាខេត្តភាគកណ្ដាលវៀត
ណាមនិងតំបន់ Tay Nguyen។ នាបច្ចុប្បន្ន ស្ថានភាពទឹកជំនន់នៅទីកន្លែងពោល
ខាងលើបានបន្ធូស្រាលនិងរដ្ឋអំណាចក្នុងតំបន់កំពុងជួយប្រជាជនជំនះពុះពារ
លើផលវិបាកដោយទឹកជំនន់ដោយប្រញាប់ប្រញ៉ល់។ ប្រធានគណៈកម្មាធិ
ការប្រជាជនខេត្ត Binh Dinh លោក Nguyen Huu Loc បានឲ្យដឹងថា៖

“ភារកិច្ចជួរមុខគឺត្រូវជួយសង្គ្រោះប្រជាជនហើយផ្តល់ម្ហូបអាហារនិងទឹកស្អាត។
បន្ទាប់នោះ យើងនឹងអនុវត្តការងារសុខាភិបាល។ ជាបន្ត យើងនឹងត្រៀមរៀបចំ ឲ្យផលិតកម្មរដូវវស្សា។”

ក្នុងពេលនោះ ថ្នាក់ដឹកនាំខេត្ត Quang Ngai បានផ្តល់មីកញ្ចប់ចំនួន ១ សែន កញ្ចប់
ទឹកស្អាតចំនួន ១ សែន ក្រិន អង្កចំនួន ៣០ តោន ទៅតំបន់នានាព្រមទាំងអំពាវ
នាវឲ្យសហគមន៍រួមដៃជួយឧបត្ថម្ភប្រជាជនជុះនះពុះពារលើផលវិបាកនៃខ្យល់
ព្យុះទឹកជំនន់។ លេខាគណៈកម្មាធិការសម្ព័ន្ធយុវជនខេត្ត Quang Ngai លោកស្រី
Ha Thi Anh Thu បានឲ្យដឹងថា៖

“នាប៉ុន្មានថ្ងៃខាងមុខ គណៈកម្មាធិការសម្ព័ន្ធយុវជ័នខេត្តបន្តផ្តល់ជំនួយដល់ស្រុក
ចំនួន ៥ ដែលកំពុងត្រូវបានឯកតោ។ យើងប្រមូលផ្តុំទៅលើសម្អាតសាលារៀន ដើម្បីប្អូនៗអាចទៅសាលារៀនឡើងវិញ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ