វៀតណាមបានបញ្ចប់ប្រកបដោយជោគជ័យក្នុងខែកាន់ដំណែងប្រធានក្រុមប្រឹក្សាសន្តិសុខ

(VOVWORLD) - វៀតណាមបានបន្តជោគជ័យរបស់ខ្លួនក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខនៅខែមេសាឆ្នាំ ២០២១។ 
វៀតណាមបានបញ្ចប់ប្រកបដោយជោគជ័យក្នុងខែកាន់ដំណែងប្រធានក្រុមប្រឹក្សាសន្តិសុខ - ảnh 1លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ

នេះជាលើកទី ២ ហើយ ដែលវៀត ណាមបានទទួលតួនាទីនេះ ក្នុងអាណត្តិសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខក្នុងឆ្នាំ ២០២០- ២០២១។ គំនិតផ្តួចផ្តើមនិងសំណើរបស់វៀតណាម ត្រូវបានទទួលការវាយតម្លៃខ្ពស់ របស់ប្រទេសដទៃទៀត។ ក្នុងឱកាសវៀតណាមបញ្ចប់ ខែកាន់ដំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខ លោក Pham Huan អ្នកយកព័ត៌មាននៃវិទ្យុសំឡេងវៀត ណាមប្រចាំនៅសហរដ្ឋអាមេរិកមានបទសម្ភាសន៍ជាមួយលោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ។

យោងតាមឯកអគ្គរដ្ឋទូត Dang Dinh Quy  ប្រទេសភាគច្រើនបានចាត់ទុកថាខែកាន់ដំណែងជាប្រធានរបស់វៀតណាមទទួលបានជោគជ័យយ៉ាងខ្លាំង ពីព្រោះវៀតណាមសម្រេចបំណងរបស់ក្រុមប្រឹក្សាចំពោះរឿងដែលនាំខ្លឹមសាររបស់ក្រុមប្រឹក្សាសន្តិសុខមកពិភាក្សាយ៉ាងមានការយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហានៅលើពិភពលោក ឆ្លើយតបភ្លាមៗចំពោះបញ្ហាដែលកើតមានឡើង។ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy បានសង្កត់ធ្ងន់ថា៖ “វៀតណាមក៏បានលើកឡើងនូវបញ្ហាដែលមុននេះ ក្រុមប្រឹក្សាសន្តិសុខមិនលើកមកពិភាក្សាហើយក៏មិនសូវយកចិត្តទុកដាក់ប៉ុន្មាន ប៉ុន្តែបញ្ហាទាំងនោះកំពុងលេចចេញជាថ្មី ដូចជាគ្រាប់មីន កិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិនិងអង្គការក្នុងតំបន់ រួមទាំងបញ្ហាការពារហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់ជីវភាពរស់នៅរបស់ប្រជជនស៊ីវិលក្នុងតំបន់មានជម្លោះ។ អន្តរជាតិវាយតម្លៃថា វៀតណាមគឺជាប្រទេសដំបូងគេដែលបើកកិច្ចប្រជុំក្រៅផ្លូវការចំនួនពីរនៅទីស្នាក់ការកណ្តាលនៃអង្គការសហប្រជាជាតិ ហើយថ្ងៃនេះគឺជាកិច្ចប្រជុំបូកសរុបខែ។ នេះគឺជាជោគជ័យរួមដែលអន្តរជាតិវាយតម្លៃលើការអនុវត្តរបស់វៀតណាមក្នុងខែកាន់ដំណែងប្រធានក្រុមប្រឹក្សាសន្តិសុខ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ