វៀតណាមបានសហការគាំទ្រសេចក្តីសម្រេចចិត្តនៃមហាសន្និបាតអង្គការសហប្រជាជាតិ រំលឹកខួបលើកទី ៨០ នៃការបញ្ចប់សង្គ្រាមលោកលើកទី ២

(VOVWORLD) - មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃទី៤ ខែមីនា បានអនុម័ត សេចក្តីសម្រេច រំលឹកខួបលើកទី៨០ នៃការបញ្ចប់សង្គ្រាមលោកលើកទី២។ វៀតណាមគឺជាអអ្នកគាំទ្រសំខាន់មួយ នៃសេចក្តីសម្រេចចិត្ត ហើយគាំទ្រយ៉ាងខ្លាំងចំពោះខ្លឹមសារសំខាន់ នៃសេចក្តីសម្រេច។

វៀតណាមបានសហការគាំទ្រសេចក្តីសម្រេចចិត្តនៃមហាសន្និបាតអង្គការសហប្រជាជាតិ រំលឹកខួបលើកទី ៨០ នៃការបញ្ចប់សង្គ្រាមលោកលើកទី ២ - ảnh 1ទិដ្ឋភាពនៃសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ អនុម័តសេចក្តីសម្រេច  (រូបថត៖ TTXVN)

ក្រៅពីសញ្ញារំលឹកដល់ការបញ្ចប់នៃសង្គ្រាមលោកដែលបណ្តាលឱ្យមានការឈឺចាប់ និងការបាត់បង់រាប់មិនអស់ដល់មនុស្សជាតិនោះ សេចក្តីសម្រេចបានសង្កត់ធ្ងន់ថាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ បានបង្កើតមូលដ្ឋានសម្រាប់ការបង្កើតអង្គការសហប្រជាជាតិក្នុងគោលបំណងទប់ស្កាត់គ្រោះមហន្តរាយនៃសង្រ្គាមសម្រាប់មនុស្សជំនាន់ក្រោយ និងបង្កើតគោលការណ៍គ្រប់គ្រងទំនាក់ទំនងរវាងប្រជាជាតិ។ សេចក្តីសម្រេចចិត្តក៏អំពាវនាវឱ្យប្រទេសនានាខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមចំពោះសន្តិភាព និងសន្តិសុខអន្តរជាតិ មិនគំរាមកំហែង ឬប្រើប្រាស់កម្លាំងដើម្បីបំពានឯករាជ្យភាព និងបូរណភាពទឹកដីនៃប្រទេសណាមួយ និងត្រូវដោះស្រាយរាល់ជម្លោះដោយសន្តិវិធី ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ