វៀតណាមបោះពុម្ភក្រមតែមក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ទិវាកំណើតរបស់នាយឧត្តមសេនីយ៍ Hoang Van Thai

វៀតណាមបោះពុម្ភក្រមតែមក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ទិវាកំណើតរបស់នាយឧត្តមសេនីយ៍ Hoang Van Thai - ảnh 1

(VOVworld) - នាថ្ងៃទី៧ ឧសភា នៅរដ្ឋធានីហាណូយរបស់វៀតណាម ក្រសួងព័ត៌
មាននិងផ្សព្វផ្សាយ និងអគ្គក្រុមហ៊ុនប្រៃសណីយ៍វៀតណាមបានបោះពុម្ភក្រមតែម
ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី១០០នៃទិវាកំណើតរបស់នាយឧត្តមសេ
នីយ៍ Hoang Van Thai។ក្រមតែមបង្ហាញឆាយាល័ក្សនាយឧត្តមសេនីយ៍ Hoang Van
Thai ក្នុងឯកសណ្ឋានជាកងទ័ពប្រជាជនវៀតណាមលើផ្ទៃក្រោយ ជាទង់ប្ដេជ្ញា
ប្រយុទ្ធ ប្ដេជ្ញាឈ្នះ។ នាយឧត្តមសេនីយ៍ Hoang Van Thai មានឈ្មោះពិតប្រាកដគឺ
Hoang Van Xien កើតនៅខេត្ត Thai Binh ភាគខាងជើងវៀតណាម។លោកជាអ្នក
បញ្ជាយោធាដ៏ ឆ្នើម និងជាឧត្តមសេនីយ៍១ក្នុងចំណោមឧត្តមសេនីយ៍ដែលមាន
ការជះឥទ្ធិពល សំខាន់បំផុតនៃកងទ័ពប្រជាជនវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ