វៀតណាមប្រកៀកស្មាជាមួយបណ្ដាប្រជាជាតិអាហ្វ្រិក ជំរុញសន្តិភាព និងអាភិវឌ្ឍន៍ប្រកបដោយចីរភាព

(VOVWORLD) - នាថ្ងៃទី ១៩ ឧសភា រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាក្នុងសម័យពិភាក្សាបើកចំហរតាមប្រព័ន្ធវីដេអូ ថ្នាក់រដ្ឋមន្ត្រីការបរទេស នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ“ ដោះស្រាយឲ្យដល់ឬសគល់នៃជំលោះរួមជាមួយការបង្កើនការស្ដារឡើងវិញ ក្រោយពីជំងឺរាតត្បាត នៅតំបន់អាហ្វ្រិក” ។
វៀតណាមប្រកៀកស្មាជាមួយបណ្ដាប្រជាជាតិអាហ្វ្រិក ជំរុញសន្តិភាព និងអាភិវឌ្ឍន៍ប្រកបដោយចីរភាព - ảnh 1រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son (រូបថតៈ ក្រសួងការបរទេស )

រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានអំពាវនាវដល់សហគមន៍អន្តរជាតិ បន្តជួយឧបត្ថម្ភគាំទ្រការកសាងទ្វីបអាហ្រ្វិកប្រកបដោយវិបុលភាពនិងសន្តិភាព តាមរយៈគំនិតផ្តួចផ្តើមតំបន់ ដូចជារបៀបវារៈលេខ ២០៦៣ របស់អាហ្វ្រិក ។ លោករដ្ឋមន្រ្តីបានបញ្ជាក់ថាសន្តិភាព ស្ថិរភាព និងសន្តិសុខ គឺជាលក្ខខ័ណ្ឌចម្បង ដើម្បីដោះស្រាយការលំបាកសាកល្បងនាបច្ចុប្បន្ននេះ។ ដូច្នេះចាំបាច់ត្រូវផ្តោតលើការអនុវត្តតាមការអំពាវនាវឱ្យមានបទឈប់បាញ់ជាសកលនិងគំនិតផ្តួចផ្តើម“ បញ្ឈប់សម្លេងកាំភ្លើង” (Silencing the Guns)  របស់អាហ្វ្រិក តាមសេចក្តីសម្រេចចិត្តលេខ ២៣៥២ និង ២៥៦៥ របស់ក្រុមប្រឹក្សាសន្តិសុខ។ លោករដ្ឋមន្រ្តី Bui Thanh Son បានអះអាងថាវៀតណាមជានិច្ចកាលប្រកៀកស្មាជាមួយបណ្ដាប្រជាជាតិអាហ្វ្រិកជាភាតរៈ ជំនះពុះពារលើការលំបាក ជំរុញសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាពតាមរយៈការបញ្ជូនកម្លាំងរក្សាសន្តិភាពរបស់វៀតណាមទៅកាន់តំបន់សង្គ្រាមនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល និងស៊ូដង់ខាងត្បូង ព្រមទាំងចែករំលែកបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តាមរយៈក្របខ័ណ្ឌទ្វេភាគី និងកិច្ចសហប្រតិបត្តិការត្រីភាគី ក៏ដូចជាជួយឧបត្ថម្ភ គ្រឿងបរិក្ខារពេទ្យ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩ ផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ