វៀតណាមប្រកាន់ខ្ជាប់នូវគោលដៅរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណានិងជំរុញកំណើន

(VOVWORLD) - កាលពីថ្ងៃទី ១២ មិថុនា នាយករដ្ឋមន្ត្រីរដ្ឋាភិបាល
វៀតណាម លោក Pham Minh Chinh បានចុះហត្ថលេខាលើសារាចរណ៍ស្តីពីការកសាងផែនការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងគម្រោងថវិការដ្ឋក្នុងឆ្នាំ ២០២៤។

វៀតណាមប្រកាន់ខ្ជាប់នូវគោលដៅរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណានិងជំរុញកំណើន - ảnh 1រដ្ឋាភិបាលស្នើឱ្យក្រសួង ស្ថាប័ន និងមូលដ្ឋាននានាយកចិត្តទុកដាក់អនុវត្ន៍ដោយព្រមៗគ្នានូវដំណោះស្រាយទន្លុះទម្លាយដើម្បីអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ។ (រូបថត៖ VGP)
សារាចរណ៍នេះបានលើកច្បាស់ថា បណ្ដាក្រសួង ស្ថាប័នមជ្ឈិម និងមូលដ្ឋាន កសាងរបាយការណ៍ស្តីពីផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឆ្នាំ ២០២៤ ដែលក្នុងនោះ អនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវគោលដៅរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា ជំរុញកំណើន ធានាតុល្យភាពសំខាន់ៗនៃសេដ្ឋកិច្ច។ របាយការណ៍គួរតែស្រាយបំភ្លឺ ការងារគ្រប់គ្រងឥណទាន អត្រាការប្រាក់ ការបំពេញដើមទុនសម្រាប់ផលិតកម្មនិង អាជីវកម្មដោយទាន់ពេលវេលា; ស្ថានភាពផលិតកម្មឧស្សាហកម្ម; ការនាំចូលនិង នាំចេញ; ការទាក់ទាញការវិនិយោគសង្គម ការវិនិយោគផ្ទាល់ពីបរទេស (FDI); ទីផ្សារមូលបត្របំណុលអាជីវកម្ម មូលបត្រ និងអចលនទ្រព្យ; ការងារបង្ការគ្រប់គ្រង ជំងឺរាតត្បាត។
យោងតាមសារាចរណ៍ ឆ្នាំ២០២៤ គឺជាឆ្នាំនៃការទម្លុះទម្លាយដើម្បីសម្រេចផែន ការរយៈពេល ៥ ឆ្នាំ ២០២១-២០២៥។ ចាំបាច់ត្រូវកៀរគរនិងប្រើប្រាស់ធនធានប្រកប ដោយប្រសិទ្ធភាព; បង្កើតការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា និងជាក់ស្ដែងក្នុងការអភិវឌ្ឍសេដ្ឋ កិច្ចសង្គម។ សារាចរណ៍ក៏បានលើកច្បាស់ពីភារកិច្ចកសាងគម្រោងថវិការដ្ឋឆ្នាំ២០២៤ និងផែនការហិរញ្ញវត្ថុ-ថវិការដ្ឋរយៈពេល៣ឆ្នាំ ២០២៤-២០២៦៕

ប្រតិកម្មទៅវិញ

ផ្សេងៗ