វៀតណាម-បារាំងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យអាកាសចរណ៍ថាមពលនិងហេដ្ឋានរចនាសម្ព័ន្ធ


វៀតណាម-បារាំងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យអាកាសចរណ៍ថាមពលនិងហេដ្ឋានរចនាសម្ព័ន្ធ - ảnh 1
វៀតណាម-បារាំងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យអាកាសចរណ៍ថាមពលនិងហេដ្ឋានរចនាសម្ព័ន្ធ (VOV)

        Vovworld-នាព្រឹកថ្ងៃទី១៥មេសា នៅទីស្ដីការរដ្ឋាភិបាល ឧបនាយករដ្ឋ​មន្ត្រី​​
វៀត​ណាម​​លោក Hoang Trung Hai បានទទួលជួបសន្ទនាជាមួយរដ្ឋ​លេខាធិការ​​
បារាំង​ទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេសពន្លឿនទេសចរណ៍​និង​ជនបារាំងនៅ
ឯបរទេសលោក Matthias Fekl ដែលកំពុងបំពេញទស្សនកិច្ចនៅ​វៀតណាម។
ឧបនាយក​រដ្ឋមន្ត្រី Hoang Trung Hai បានវាយតំលៃខ្ពស់​លទ្ធផល​នៃសម័យប្រជុំ
សន្ទនាជាន់​ខ្ពស់​​ប្រចាំឆ្នាំអំពីសេដ្ឋកិច្ចវៀតណាម-បារាំងលើកទី​៣។​ នេះជាឱកាស
ដើម្បីភាគីទាំង​ពីរ​ពិនិត្យឡើងវិញវាយតំលៃនិងស្វែងរក​ទិសដៅជំរុញកិច្ចសហប្រតិ
បត្តិការរវាង​វៀត​ណាមនិងបារាំងនាពេលខាងមុខ។ លោកឧបនាយករដ្ឋមន្ត្រីបាន
អះអាងថា រដ្ឋាភិបាលវៀតណាមនឹងជួយឧបត្ថម្ភ​បង្កលក្ខណៈងាយស្រួលដើម្បី
អង្គភាពអាជីវកម្មបារាំងវិនិយោគអាជីវកម្មនៅ​វៀតណាម។ លោក Hoang Trung Hai
បានស្នើរភាគី​ទាំងពីរត្រូវជំរុញអនុវត្ត​គំរោងការណ៍សហប្រតិបត្តិការដែលបានចុះ
ហត្ថលេខាដូចជា​គំរោង​ការណ៍​ផ្កាយរណប់តូចវៀតណាមឃ្លាំមើលធនធានធម្មជាតិ
​បរិស្ថាននិងគ្រោះ​ធម្មជាតិ ខ្សែផ្លូវដែកនគរ គំរោងការណ៍សហប្រតិបត្តិការរវាង GDF
Suez និងសម្ព័ន្ធ​ក្រុមហ៊ុន​ប្រេងឧស្ម័នវៀតណាម (PVN) កិច្ចព្រមព្រៀងទិញយន្តហោះ
​ពាណិជ្ជកម្ម​​ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ