វៀតណាម-បារាំងទប់ទល់នឹងបំរ៉ែបំរួលរបស់អាកាសធាតុ

វៀតណាម-បារាំងទប់ទល់នឹងបំរ៉ែបំរួលរបស់អាកាសធាតុ - ảnh 1
សិក្ខាសាលា ស្តីពី“ការគ្រប់គ្រងតាមដាននិងវាយតំលៃការខំប្រឹងប្រែងរបស់រដ្ឋសំរាប់ការទប់ ទល់នឹងបំរ៉ែបំរួលរបស់អាកាសធាតុ៖ ចែករំលែកបទពិសោធន៍ បារាំង-វៀតណាម” បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ។ (Image: Vietnam+)

(VOVworld) - នាថ្ងៃទី ៣ ធ្នូ ក្នុងក្របខ័ណ្ឌឆ្នាំ វៀតណាម-បារាំង សិក្ខាសាលាស្តីពី
“ការគ្រប់គ្រងតាមដាននិងវាយតំលៃការខំប្រឹងប្រែងរបស់រដ្ឋសំរាប់ការទប់ទល់នឹង
បំរ៉ែបំរួលរបស់អាកាសធាតុ៖ ចែករំលែកបទពិសោធន៍ បារាំង-វៀតណាម” បាន
ប្រព្រឹត្តទៅនៅទីក្រុងហាណូយ។ ក្នុងសិក្ខាសាលាលើកនេះ បណ្ដាជំនាញការ
បារាំងបានឧទ្ទេសនាមបទពិសោធន៍របស់បារាំងលើវិស័យទប់ទល់នឹងបំរ៉ែបំរួល
របស់អាកាសធាតុដូចជា៖ គោលដៅមូលហេតុនិងការតាមដានគោលនយោបាយ
របស់ស្ថាប័ន្ធរដ្ឋការខំប្រឹងប្រែងរបស់រដ្ឋក្នុងការប្រយុទ្ធប្រឆាំងនឹងបំរ៉ែបំរួល
អាកាសធតុ ជាដើម។ បន្ទាប់ពីសិល្ខាសាលានេះ បណ្ដាអ្នកជំនាញការបារាំង
នឹងបន្តជួបធ្វើការជាមួយបណ្ដាក្រសួងផ្នែកស្ថាប័ន្ធទាក់ទិននានារបស់វៀតណាម ដើម្បីពិភាក្សាឲ្យស៊ីជំរៅថែមទៀតនិងកំណត់ទិសដៅសហប្រតិបត្តិការនាពេល
ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ