វៀតណាមផ្តល់ទិដ្ឋាការអេឡេចត្រូនិកសំរាប់ជនបរទេសសំដៅបំរើការធ្វើ សមាហរណកម្មអន្តរជាតិស៊ីជម្រៅ


វៀតណាមផ្តល់ទិដ្ឋាការអេឡេចត្រូនិកសំរាប់ជនបរទេសសំដៅបំរើការធ្វើ សមាហរណកម្មអន្តរជាតិស៊ីជម្រៅ - ảnh 1
វៀតណាមផ្តល់ទិដ្ឋាការអេឡេចត្រូនិកសំរាប់ជនបរទេសសំដៅបំរើការធ្វើ សមាហរណកម្មអន្តរជាតិស៊ីជម្រៅ (VNA)

(VOVworld) – ក្នុងសម័យប្រជុំរដ្ឋសភាវៀតណាមនីតិកាលទី ១៤​ នារសៀលថ្ងៃទី
 ៩ វិច្ឆិកា ជំនួសមុខរដ្ឋាភិបាល រដ្ឋមន្ត្រីក្រសួងនគោបាលវៀតណាម លោក To
 Lam បានអានពង្រាងសេចក្តីសម្រេចចិត្តស្តីពីការអនុវត្តផ្តល់ជាសាកល្បងទិដ្ឋា
 ការអេឡេចត្រូនិកសំរាប់ជនបរទេសឆ្លងដែនចូលក្នុងវៀតណាម។ ដំណាក់កាល
អនុវត្តជាសាកល្បងការផ្តល់ទដ្ឋាការពោលខាងលើនឹងចាប់ផ្តើមពីថ្ងៃទី ១ មករា
 ឆ្នាំ ២០១៧ ខាងមុខ បន្តាប់នោះ រដ្ឋាភិបាលនឹងរាយការណ៍ទៅរដ្ឋសភាដើម្បី
ពិនិត្យមើលបំពេញបន្ថែមគំរោងច្បាប់ ។ រដ្ឋមន្ត្រីក្រសួងនគោបាលវៀតណាម
លោក To Lam បានចាត់ទុកថា៖

        «ការផ្តល់ទិដ្ឋាការអេឡេចត្រូនិកសំរាប់ជនបរទេសចូលមកវៀតណាមគឺ
ឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិបំរើឲ្យបុព្វហេតុធ្វើសមា
ហរណកម្មអន្តរជាតិដ៏ស៊ីជម្រៅនិងលើគ្រប់ជ្រុងជ្រោយរបស់វៀតណាម។ ប្រការ
នេះនឹងទាក់ទាញជនបរទេសមកវិនិយោគលើវិស័យពាណិជ្ជកម្មទេសចរណ៍នៅ
វៀតណាម។ ស្តីពីកិច្ចការបរទេស​ ការផ្តល់ទិដ្ឋាការអេឡេចត្រូនិកចំពោះ ប្រជា
ពលរដ្ឋបរទេសទាំងអស់នឹងបង្ហាញនូវគោលនយោបាយមុនក៏ដូចជាក្រោយ
សមភាពនិងមានផលប្រយោជន៍ដូចគ្នាក្នុងទំនាក់ទំនងរវាងវៀតណាមជាមួយ
ប្រទេសនានា ផងដែរ៕»

ប្រតិកម្មទៅវិញ

ផ្សេងៗ