វៀតណាមផ្សព្វផ្សាយរូបភាពនៅពិធីបុណ្យវប្បធម៌អាស៊ីនៅឆែក

(VOVWORLD) - សិល្បៈល្ខោន សិល្បៈម្ហូបអាហារនិងសក្ដានុពលខាងទេសចរណ៍ របស់វៀតណាម ត្រូវបានឧទ្ទេសនាមនៅពិធីបុណ្យវប្បធម៌អាស៊ីដែលប្រព្រឹត្តទៅ នៅរដ្ឋធានី Praha របស់ឆែកនាថ្ងៃទី២៥ ឧសភា។
វៀតណាមផ្សព្វផ្សាយរូបភាពនៅពិធីបុណ្យវប្បធម៌អាស៊ីនៅឆែក - ảnh 1 ការសំដែងអាវផាយវៀតណាមនៅពិធីបុណ្យនេះ (រូបថត៖VOV)

(VOVworld) - សិល្បៈល្ខោន សិល្បៈម្ហូបអាហារនិងសក្ដានុពលខាងទេសចរណ៍ របស់វៀតណាម ត្រូវបានឧទ្ទេសនាមនៅពិធីបុណ្យវប្បធម៌អាស៊ីដែលប្រព្រឹត្តទៅ នៅរដ្ឋធានី Praha របស់ឆែកនាថ្ងៃទី២៥ ឧសភា។នេះជាឆ្នាំទី៣ដែលពិធីបុណ្យ វប្បធម៌អាស៊ីនេះត្រូវបានរៀបចំឡើងក្រោមការគាំពាររបស់ស្ថានទូតវៀតណាម និងស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅឆែក។ពិធីបុណ្យឆ្នាំនេះមានការចូលរួមរបស់ ប្រទេសចំនួន៦រួមមាន ឥណ្ឌូនេស៊ី ថៃ ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូងនិងវៀតណាម។ ថ្លែងមតិនៅពិធីប្រារព្ធ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសាធារណៈរដ្ឋឆែក លោក Ho Minh Tuan បានសម្ដែងក្ដីសង្ឃឹមថា ពិធីបុណ្យលើកនេះនឹងជាឱកាស ដើម្បីប្រជាជនឆែកស្វែងយល់បន្ថែមអំពីខឿនវប្បធម៌ដ៏សម្បូរបែបនិងពោរពេញទៅដោយអត្តសញ្ញាណរបស់ប្រទេសអាស៊ីនានា ដែលក្នុងនោះមានវៀតណាមផង។

មកទស្សនាពិធីបុណ្យនេះ លោក Jean Di Raffaele គណនេយ្យករជនជាតិ អ៊ីតាលីមួយរូបដែលកំពុងធ្វើការនៅឆែកបានរៀបរាប់ថា៖

        “ខ្ញុំបានទៅកាន់ប្រទេសជាច្រើនហើយ ប៉ុន្តែមិនទាន់មានឱកាសទៅ ទេសចរណ៍នៅវៀតណាមនៅឡើយ។ដោយហេតុនេះ ខ្ញុំចង់ទៅកាន់វៀតណាម យ៉ាងខ្លាំងណាស់។ខ្ញុំចង់ស្វែងយល់អំពី វៀតណាមមិនត្រឹមតែដោយសារនៅទី នោះមានឆ្នេរសមុទ្រស្អាតអស្ចារ្យប៉ុណ្ណោះទេ ថែមទាំងមានមនុស្សរួសរាយរាក់ ទាក់និងខឿនវប្បធម៌វិសេសវិសាលដែលខ្ញុំមិនធ្លាប់ស្គាល់ដល់ទៀតផង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ