វៀតណាមពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយចិន

(VOVWORLD) - ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ការបរទេសវៀតណាម លោក Pham Binh Minh បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់លើការពង្រឹង និងពង្រីកទំនាក់ទំនងភាពជាអ្នកជិតខាងល្អ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាមួយចិន។
វៀតណាមពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយចិន - ảnh 1 ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ការបរទេសវៀតណាម លោក Pham Binh Minh និងគណប្រតិភូនៃប្រទេសទាំងពីរ ដែលបានចូលរួមវេទិកាប្រជាជនវៀតណាម  - ចិនលើកទី ១១ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាថ្ងៃទី ២៨ ខែធ្នូនៅទីក្រុងហាណូយឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ការបរទេសវៀតណាម លោក Pham Binh Minh បានទទួលជួបជាមួយ ប្រធានសមាគម អ្នកការទូតសាធារណៈ និងជាអនុប្រធានមូលនិធិ Song Qing Ling ចិន លោក Hu Zheng Yao និងគណប្រតិភូនៃប្រទេសទាំងពីរ ដែលបានចូលរួមវេទិកាប្រជាជន វៀតណាម  - ចិនលើកទី ១១ ។

អញ្ជើញថ្លែងនៅទីនេះ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ការបរទេសវៀតណាម លោក Pham Binh Minh បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់លើការពង្រឹង និងពង្រីកទំនាក់ទំនងភាពជាអ្នកជិតខាងល្អ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាមួយចិន។ លោក Pham Binh Minh បានស្នើឲ្យសម្ព័ន្ធសមាគមមិត្តភាពវៀតណាមសមាគមមិត្តភាពកិច្ចការបរទេសរវាងប្រជាជនជាមួយប្រជាជន ចិន និងសមាគម អ្នកការទូតសាធារណៈចិនរួមសហការជាមួយស្ថាប័នតំណាងនៃប្រទេសទាំងពីរ ដើម្បីអនុវត្តន៍ល្អនូវរាល់សកម្មភាពរំលឹកខួបលើកទី ៧០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - ចិន និងរាល់សកម្មភាពជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជននៃប្រទេសទាំងពីរ ដែលក្នុងនោះមានវេទិកាប្រជាជនវៀត ណាម - ចិនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ