វៀតណាមពង្រឹងនិងពង្រីកទំនាក់ទំនងដៃគូសហប្រតិបតិ្តការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយចិន

(VOVworld) - វៀតណាមពង្រឹងនិងពង្រីកទំនាក់ទំនងដៃគូសហប្រតិបតិ្តការយុទ្ធ
សាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយចិន។ប្រការនេះត្រូវបានប្រធានរដ្ឋវៀតណាម
លោក Truong Tan Sang អះអាងនៅជំនួបចរចារជាមួយអគ្គលេខាបក្សនិងជា ប្រធាន
រដ្ឋចិនលោក Xi Jinping ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៦ វិច្ចិកា នៅរដ្ឋធានីហា
ណូយរបស់វៀតណាម។ប្រធានរដ្ឋលោក Truong Tan Sang បានស្នើរឲ្យភាគីទាំងពីរ
បង្កើនការកសាងទំនុកទុកចិត្តនយោបាយ ជំរុញកិច្ចសហប្រតិបតិ្តការ សកម្មស្វែង
រកដំណោះស្រាយចំពោះបញ្ហានៅសេសសល់នានា។លោក Truong Tan Sang បាន
ឲ្យដឹងថា ការខ្វែងគំនិតរវាងប្រទេសទាំងពីរអំពីបញ្ហាសមុទ្រខាងកើតជាការពិត
ជាក់ស្ដែង ប៉ុន្តែប្រការសំខាន់បំផុតនោះគឺភាគីទាំងពីរត្រូវគោរព ផលប្រយោជន៍
ត្រឹមត្រូវរបស់គ្នាទៅវិញទៅមក គ្រប់គ្រងល្អនូវស្ថានភាព ព្រមទាំងអនុវត្តន៍យ៉ាង
ម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀងនិងការយល់ដឹងរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំង
ពីរ រដ្ឋទាំងពីរ។លោក Truong Tan Sang បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរតាមរយៈ
ការចរចារគប្បីដោះស្រាយជំលោះឲ្យបានសមហេតុសមផល ពុំមានសកម្មភាពធ្វើ
ឲ្យស្មុគស្មាញនិងបើកទូលាយជំលោះ មិនធ្វើយោធាភាវូបនីយកម្មនៅសមុទ្រខាង
កើត ធានាសុវត្ថិភាពខាងនាវាចរណ៍ អាកាសចរណ៍ដោយឈរលើមូលដ្ឋានច្បាប់
អន្តរជាតិ ជាពិសេសគឺអនុសញ្ញា អ.ស.បស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ក៏ដូចជា
សេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបតិ្ត សំរាប់ភាគីនានានៅសមុទ្រខាងកើតផងដែ។
វៀតណាមពង្រឹងនិងពង្រីកទំនាក់ទំនងដៃគូសហប្រតិបតិ្តការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយចិន - ảnh 1
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang (ខាងស្ដាំ)និងអគ្គលេខាបក្សនិងប្រធានរដ្ឋចិន
លោក Xi Jinping

រី​ឯខ្លួនវិញ អគ្គលេខាបក្សនិងប្រធានរដ្ឋចិនលោក Xi Jinping បានចាត់ទុកថាទំនាក់
ទំនងរវាងប្រទេសទាំងពីរកំពុងមានឱកាសអភិវឌ្ឍន៍ថ្មី ហេតុនេះ ហើយភាគីទាំង
ពីរគប្បីពង្រឹងប្រពៃណីមិត្តភាព បន្តរក្សានិងបើកទូលាយវិស័យ សហប្រតិបតិ្តការ
ជាក់ស្ដែងនានារវាងប្រទេសទាំងពីរ ជំរុញឲ្យទំនាក់ទំនងដៃគូ សហប្រតិបតិ្តការ
យុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម-ចិនអភិវឌ្ឍន៍ដោយ ស្ថិរភាពនិង
និរន្តរភាព។
ស្ដីពីបញ្ហាសមុទ្រខាងកើត លោក Xi Jinping បានឲ្យដឹងថា ភាគីទាំងពីរគប្បី
ខំប្រឹងប្រែងទប់ស្កាត់ជំលោះតាមរយៈការសន្ទនាដើម្បីរក្សាសន្តិភាព ស្ថិរភាព
 នៅសមុទ្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ