វៀតណាមមានការព្រួយបារម្ភលើព័ត៌មានទាក់ទងនឹងស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសវេណេស៊ុយអេឡា

(VOVWORLD) - នាថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៦ ឆ្លើយតបទៅនឹងសំណួររបស់អ្នកយកព័ត៌មានទាក់ទងនឹងប្រតិកម្មរបស់វៀតណាមចំពោះស្ថានភាពបច្ចុប្បន្ន ក្នុងប្រទេស វេណេស៊ុយអេឡា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី ហ្វាម ធូ ហាំងបានលើកច្បាស់ថា៖ វៀតណាមមានការព្រួយបារម្ភយ៉ាងខ្លាំងលើព័ត៌មាន ទាក់ទងនឹងស្ថានភាពបច្ចុប្បន្ននៅក្នុងវេណេស៊ុយអេឡា។

វៀតណាមមានការព្រួយបារម្ភលើព័ត៌មានទាក់ទងនឹងស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសវេណេស៊ុយអេឡា - ảnh 1អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី ហ្វាម ធូ ហាំង (រូបថត៖ ក្រសួងការបរទេស)

វៀតណាមអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ គោរពច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ក្នុងនោះមានគោលការណ៍គោរពអធិបតេយ្យភាពរបស់បណ្តាប្រទេស ដោយមិនប្រើប្រាស់កម្លាំង និងការគំរាមកំហែងប្រើប្រាស់កម្លាំងក្នុងទំនាក់ទំនងអន្តរជាតិ។

វៀតណាមអំពាវនាវឱ្យគ្រប់ភាគីទាំងអស់អនុវត្តការអត់ធ្មត់ ចូលរួមក្នុងការសន្ទនា ដោះស្រាយជម្លោះ និងការខ្វែងគំនិតគ្នាដោយផ្អែកលើច្បាប់អន្តរជាតិ រួមចំណែកដល់ការធានាសន្តិភាព សន្តិសុខ ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ និងជុំវិញពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ