វៀតណាមមានគោលបំណងថា សឹង្ហបុរីចែករំលែកបទពិសោធន៍ក្នុងការកសាងនគរឆ្លាត

វៀតណាមមានគោលបំណងថា សឹង្ហបុរីចែករំលែកបទពិសោធន៍ក្នុងការកសាងនគរឆ្លាត - ảnh 1
ទិដ្ឋភាពនៃជំនួបនេះ (រូបថត៖daidoanket.vn)

(VOVworld) - នារសៀលថ្ងៃទី២៦ តុលា នៅរដ្ឋធានីហាណូយ ប្រធានគណៈ
កម្មាធិការមជ្ឈឹមរណសិ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan បានទទួល
ជួបសន្ទនាជាមួយរដ្ឋមន្រ្តីការបរទេសសឹង្ហបុរីលោក Vivian Balakrishnan។នៅទីនេះ
លោក Nguyen Thien Nhan អះអាងថា សឹង្ហបុរីជាដៃគូមួយក្នុងចំណោមដៃគូ
យុទ្ធសាស្ត្ររបស់វៀតណាមនៅទ្វីបអាស៊ី។លោកសង្កត់ធ្ងន់ថា វឌ្ឍនភាពរបស់
សឹង្ហបុរីជាមេរៀនចំពោះវៀតណាម ជាពិសេសគឺក្នុងវិស័យនគរឆ្លាត ហើយសំដែង
គោលបំណងថា សឹង្ហបុរីនឹងចែករំលែកបទពិសោធន៍និងសហប្រតិបតិ្តការជាមួយ
វៀតណាមក្នុងវិស័យនេះ។លោក Nguyen Thien Nhan ក៏សង្ឃឹមថា​ សឹង្ហបុរីនឹងសហ
ប្រតិបតិ្តការជាមួយវៀតណាមក្នុងការពង្រឹងសុវត្ថិភាពបណ្ដាញ បណ្ដុះបណ្ដាល
ប្រភពធនធានមនុស្សលើវិស័យបច្ចេកវិទ្យាព័ត៌មាននិងចែក រំលែកបទពិសោធន៍
ជាមួយវៀតណាមក្នុងការអភិវឌ្ឍន៍រដ្ឋាភិបាលអេឡិចត្រូនិក ផងដែរ។
រីឯខ្លួនវិញ រដ្ឋមន្រ្តីការបរទេសសឹង្ហបុរីលោក Vivian Balakrishnan បានលើក
ច្បាស់ថា សឹង្ហបុរីយកចិត្តទុកដាក់ដល់ការជំរុញទំនាក់ទំនងសហប្រតិបតិ្តការ
ជាមួយវៀតណាមលើគ្រប់វិស័យ ក្នុងនោះមានពាណិជ្ជកម្មវិនិយោគ បណ្ដុះ
បណ្ដាលធនធានមនុស្ស អប់រំ និងទេសចរណ៍ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ