វៀតណាមមានគោលបំណងទទួលជំនួយឧបត្ថម្ភរបស់ UNESCO

នាព្រឹកថ្ងៃទី ១៥ មិថុនា ក្នុងជំនួបសន្ទនាជាមួយអ្នកជំនួយការប្រធានគណៈប្រតិភូ បណ្ដាប្រទេសជាសមាជិក UNESCO នៅទ្វីបអាស៊ី-ប៉ាស៊ីហ្វីក លោក Eric Falt ឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen Thien Nhan បានវាយតំលៃខ្ពស់ចំពោះ កាអនុវត្តបណ្ដាកម្មវិធីរបស់ UNESCO នៅវៀតណាម។ ឧបនាយករដ្ឋមន្ត្រីក៏បាន សំដែងនូវគោលបំណងថា៖ ក្នុងរយៈពេលខាងមុខ វៀតណាមបន្តទទួលជំនួយ
ឧបត្ថម្ភ របស់ UNESCO ជាពិសេស លើវិស័យអប់រំ អភិរក្សនិងជួសជុលបេតិកភ័ណ្ឌ
វប្បធម៌ នានា។ លោក Eric Falt បានវាយតំលៃខ្ពស់ចំពោះបណ្ដាស្នាដៃរ ដែល
គណៈកម្មាធិការជាតិ UNESCO របស់វៀតណាម បានរួមវិភាគទានឲ្យ UNESCO ក្នុងការស្វែងរកនិងការអភិរក្សរតំលៃ វប្បធម៌ អប់រំនិងវិទ្យាសាស្ត្រ វិសេសវិសាល
របស់ វៀតណាម រួមចំណែកធ្វើឲ្យឃ្លាំងបេតិកភ័ណ្ឌវប្បធម៌សកលលោកសម្បូ
បែបថែមទៀត ៕
ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ