វៀតណាមមានបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយ EU

(VOVworld)- វៀតណាមមានបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយ EU ដើម្បី
ធានាសន្តិភាព សន្តិសុខ ស្ថិរភាពនិងអភិវឌ្ឍន៍។ នេះជាការអះអាងរបស់ អនុរដ្ឋ
មន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son ក្នុងជំនួបជាមួយ ឯកអគ្គរដ្ឋទូត ភារធារីនៃបណ្តាប្រទេសជាសមាជិកEUប្រចាំនៅវៀតណាមក្នុង ឱកាសនិទាឃរដូវ
ថ្មី ដែលបានប្រព្រឹត្តទៅនាថ្ងៃទី១៣មករានៅទីក្រុងហាណូយ។  នេះជាសកម្មភាព
ដំបូងនៃបណ្តាសកម្មភាពរំលឹកខួបលើកទី២៥នៃទិវាបង្កើត ទំនាក់ទំនងការទូត
វៀតណាម EU (១៩៩០-២០១៥)។ថ្លែងមតិនៅទីនេះ លោក Bui Thanh Son បាន
វាយតម្លៃខ្ពស់ចំពោះ ការអភិវឌ្ឍន៍ យ៉ាងសកម្មនៃទំនាក់ទំនងសហប្រតិបត្តិការ
រវាងវៀតណាមជាមួយ EU នារយៈ ពេល២៥ឆ្នាំកន្លងទៅ។

        ឯកអគ្គរដ្ឋទូត EU ប្រចាំនៅវៀតណាម Franz Jessen បានសង្កត់ធ្ងន់ថា EU យកចិត្តទុកដាក់ដល់ទំនាក់ទំនងជាមួយវៀតណាម ព្រមទាំងអះអាងថា រួមជាមួយ វៀតណាមនាំទំនាក់ទំនងវៀតណាម EU ឲ្យមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លារជាង
ទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ