វៀតណាមមិនលក់បង្ខូចតំលៃបណ្ដាមុខទំនិញជលផលនាំចេញ

វៀតណាមមិនលក់បង្ខូចតំលៃបណ្ដាមុខទំនិញជលផលនាំចេញ - ảnh 1
វៀតណាមមិនលក់បង្ខូចតំលៃបណ្ដាមុខទំនិញជលផលនាំចេញ (VOV)


        Vovworld-នៅសន្និសីទកាសែតប្រចាំរបស់ក្រសួងការបរទេសនាថ្ងៃទី​២០​វិច្ឆិកា
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមបានអះអាងថា​បណ្ដាក្រុមហ៊ុន​វៀតណាម
មិនលក់បង្ខូចតំលៃមុខទំនិញត្រីប្រានិងត្រីបាសាក្លាសេចូលទីផ្សារ​អាមេរិកទេ។ ការ
ដែលគណៈកម្មាធិការពាណិជ្ជកម្មអាមេរិកអនុវត្តពន្ធប្រឆាំងលក់​បង្ខូចតំលៃចំពោះ
មុខទំនិញនេះគឺមិនសមភាព​ដើរផ្ទុយនឹងស្មារតីពាណិជ្ជកម្ម​សេរី​ក៏ដូចជាទំនាក់ទំនង
សេដ្ឋកិច្ចពាណិជ្ជកម្មដែលកំពុងអភិវឌ្ឍន៍ដ៏ល្អប្រសើរ​រវាងប្រទេសទាំងពីរ មិនសម
ស្របនឹងទំនាក់ទំនងដៃគូលើគ្រប់វិស័យវៀតណាម​-អាមេរិក។ ស្ដីពីការដែល WTO
អនុម័តលើសាលក្រមចំពោះការប្តឹងតវារបស់​វៀត​ណាមចំពោះការដែលអាមេរិក
អនុវត្តពន្ធលក់បង្ខូចតំលៃចំពោះមុខទំនិញ​បង្កងវៀតណាមលោក Le Hai Binh បាន
ឲ្យដឹងថា នេះជាសញ្ញាសកម្មបង្កើត​កំលាំង​ចលករសំរាប់ផ្នែកចិញ្ជឹមផលិតកម្មកែច្នៃ
និងនាំចេញបង្កងក្លាសេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ