វៀតណាម-ម៉ាឡេស៊ីជំរុញចំណងមិត្តភាពសហប្រតិបត្តិការរវាងកងទ័ពនិងប្រជាជននៃប្រទេសទាំង ២


វៀតណាម-ម៉ាឡេស៊ីជំរុញចំណងមិត្តភាពសហប្រតិបត្តិការរវាងកងទ័ពនិងប្រជាជននៃប្រទេសទាំង ២  - ảnh 1
វៀតណាម-ម៉ាឡេស៊ីជំរុញចំណងមិត្តភាពសហប្រតិបត្តិការរវាងកងទ័ពនិងប្រជាជននៃប្រទេសទាំង ២ (Image: VNA)

(VOVworld) – នាព្រឹកថ្ងៃទី ៩ កុម្ភៈ ពិធីទទួលជួបសន្ទនាជាផ្លូវការអគ្គសេនាធិការ
​កងទ័ពប្រជាជនវៀតណាម ឧត្តមសេនីយ៍ឯក Do Ba Ty ដឹកនាំគណៈប្រតិភូជាន់ ខ្ពស់វៀតណាមមកចូលរួមសន្និសីទក្រៅផ្លូវការមេបញ្ជាការកំលាំងការពារជាតិបណ្ដា ប្រទេសជាសមាជិកអាស៊ានលើកទី ១២  (ACDFIM-12) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី
៨ ដល់ទី ១១ កុម្ភៈ ឆ្នាំ ២០១៥ នៅម៉ាឡេស៊ី។ ក្នុងជំនួបសន្ទនាបន្ទាប់នោះ មេបញ្ជា
ការ កំលាំងការពារជាតិម៉ាឡេស៊ី នាយឧត្តមសេនីយ៍ Tan Sri Zulkifeli Bin Mohd Zin បានថ្លែងអំណរគុណចំពោះការដែល វៀតណាមជាប្រទេសដំបូងរៀបចំសកម្មភាព ស្វែងរកនិងជួយសង្គ្រោះយន្តហោះបាត់ខ្លួន MH370 របស់ក្រុមហ៊ុនអាកាសចរណ៍
ម៉ាឡេស៊ី នាខែ មិនា ឆ្នាំ ២០១៤ ព្រមទាំង ជួយឧតប្ថម្ភម៉ាឡេស៊ីប្តេជ្ញាថែមទៀតក្នុង
ការ ជំនះពុះពារលើផលវិបាកនៃឧប្បទ្ទវហេតុនេះ។ រី​ឯខ្លួនវិញ ឧត្តមសេនីយ៍ឯក
Do Ba Ty បានស្នើរថា៖ ភាគីទាំង ២ ត្រូវបន្តកិច្ចសហប្រតិបត្តិការលើគ្រប់ជាន់ថ្នាក់
ជាពិសេស កិច្ចសហប្រតិបត្តិការក្នុងការស្វែងរកនិងជួយសង្គ្រោះនៅសមុទ្រ។
ថ្នាក់ដឹកនាំទាំង ២ រូបនេះបានឯកភាពថា៖ នាពេលខាងមុខ ភាគីទាំង ២ បង្កើនទំនាក់ទំនងសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសនទាំង ២ តាមស្មារតី
នៃអនុស្សារណៈយោគយល់គ្នាស្តីអំពី ការពារជាតិ ឆ្នាំ ២០០៨ រួមចំណែក
កសាងចំណងមិត្តភាពវៀតណាម-ម៉ាឡេស៊ីឲ្យ​បាន ខ្លាំងក្លាថែមទៀត រួមចំណែកចូលក្នុងការកសាងសហគមន៍អាស៊ាន។

នាថ្ងៃដដែល ឧត្តមសេនីយ៍ឯក Do Ba Ty បានជួបសម្តែងការកួរសមជាមួយ
រដ្ឋមន្ត្រី ក្រសួងការពារជាតិម៉ាឡេស៊ី លោក Hishammuddin Hussein ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ